សូមពិចារណាបែប ទស្សនវិជ្ជា ចិត្តសាស្ត្រ និង វិទ្យាសាស្ត្រ ទាំងអស់គ្នា លើ "សម្បថ ជា ល្បោយនយោបាយ" ក្នុងវីដេអូ ខាងក្រោមនេះ
នៅក្នុងសម្បថ មានប្រយោគថា "...បើយើងខ្ញុំមិនស្មោះត្រង់...សូមឲ្យរន្ទះបាញ់ ឲ្យឡានបុក គ្រោះថ្នាក់ចរាចរណ៍..." និងមានឃ្លា "...បើយើងខ្ញុំពិតជាស្មោះត្រង់មែន..."។
ឃ្លាថា "...បើយើងខ្ញុំមិនស្មោះត្រង់..." មានន័យតាមការវិភាគ បែបចិត្តសាស្ត្រនិងទស្សនវិជ្ជា ថា ម្យ៉ាងគឺ ពួកអ្នកស្បថមិនបានផ្ដល់តម្លៃឲ្យខ្លួនឯងខាងផ្លូវចិត្តនិងសមត្ថភាពរបស់ខ្លួន និង ម្យ៉ាងទៀត ពួកអ្នកស្បថមានក្នុងអារម្មណ៍របស់ពួកគេនូវគំនិតថា អ្នកដែលគេស្បថឲ្យ នៅមានសេចក្ដីមន្ទិលលើអ្នកស្បថ ហើយអ្នកស្បថ នៅមានអារម្មណ៍ខ្វល់ថា តើអ្នកដែលខ្លួនស្បថឲ្យនោះ ជឿទុកចិត្តខ្លួនទាំងស្រុងឬទេ។
រីឯឃ្លាថា "រន្ទះបាញ់" នេះ អ្នកនិយាយស្បថត្រូវគិតឲ្យឆ្លាតបន្តិច កុំឲ្យក្មេងតូចដេញទាន់ជាន់កែងបាន ពីព្រោះ រន្ទះបាញ់ គឺជាបាតុភូតធម្មជាតិ ដែលភាសាច្បាប់ប្រើជាសាកល គេហៅ ប្រធានសក្ដិ Force Majeure ឬ Act of God សំដៅដល់បាតុភូតធម្មជាតិដែលនៅក្រៅសមត្ថភាពគ្រប់គ្រងឬការពារបានរបស់មនុស្ស ដូចជា ទឹកជំនន់ ការផ្ទះភ្នំភ្លើង ការរញ្ជួយព្រះធរណី ... ដែរ។
ករណី រន្ទះបាញ់នេះ មនុស្សពុំមានមហិទ្ធិឫទ្ធិ៍ឬវេទមន្តណា អាចប្រើអន្ទងល្បួងបោករន្ទះឲ្យបាញ់អ្នកណាម្នាក់តាមចិត្តសម្អប់ឬគំនុំ ឬក៏ដើម្បីជម្រះកង្វល់ របស់ខ្លួននោះឡើយ។ មានវិធីតាមបម្រាប់វិទ្យាសាស្ត្រតែមួយគត់ ដែលអ្នកស្បថអាចអនុវត្តឲ្យឃើញលទ្ធផលស្ដែង ឲ្យរន្ទះបាញ់ គឺបាញ់ខ្លួនឯង។ នោះគឺ អ្នកស្បថនោះគ្រាន់តែ ចេញទៅនិយាយទូរសព្ទ ឬ មានជាប់ក្នុងខ្លួននូវលោហធាតុដែលមានផ្លេកលោហៈ ឈរនៅកណ្ដាលភ្លៀង ឬក៏ពេលមេឃក្ដៅស្អុះស្អាប់ចាប់ផ្ដើមភ្លៀង ឬមានផ្គររន្ទះ។
ចំណែកឯឃ្លា ស្បថ"ឲ្យឡានបុក ឬ គ្រោះថ្នាក់ចរាចរណ៍" អ្នកស្បថនិងអ្នកគេស្បថឲ្យ ត្រូវមានគំនិតឲ្យឆ្លាតជាងការយល់របស់ក្មេង ពីព្រោះ ហេតុការណ៍បែបឧក្រិដ្ឋកម្មសង្គមនេះ ស្ថិតនៅក្រោមការទទួលខុសត្រូវរបស់មនុស្សពាក់ព័ន្ធ ក្នុងកម្រិតណាមួយ ថ្វីបើអ្នកទទួលខុសត្រូវធំ គឺមន្ត្រីសាធារណការជារដ្ឋមន្ត្រី រហូតដល់នាយករដ្ឋមន្ត្រី ដូចឃើញឧទាហរណ៍ដែលរដ្ឋមន្ត្រីឬនាយករដ្ឋមន្ត្រី នៅប្រទេសនានាប្រកាសលាលែង គ្រាដែលមានគ្រោះថ្នាក់ចរាចរណ៍ រទេះភ្លើងបុកគ្នាធ្លាក់ចេញពីផ្លូវដែក ឬ រថយន្តបុកគ្នា ដែលបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងអាណោចអាធម ធ្វើឲ្យសង្គមទាំងមូលស្លុតរន្ធត់។
ឃ្លាជិតចុងក្រោយនៅក្នុងសម្បថ គឺ"បើយើងខ្ញុំពិតជាស្មោះត្រង់មែន" មួយនេះទៀតបង្កប់ន័យនៃគំនិត" អវិជ្ជមាន" តាមចិត្តសាស្ត្រឬទស្សនវិជ្ជា ពីព្រោះ ឈ្នាប់ (សន្ធានសព្ទ) "បើ" ក្នុងករណីនេះ បញ្ជាក់នូវលក្ខខណ្ឌ "មិនច្បាស់ឬមិនពិត ជាទូទៅ" ប្រហែលគ្នានឹង"ឧបមា" ដែរ។ អ្នកស្បថថាតាមគ្នាទាំងនេះ ខ្លួនឯងពុំយល់អត្ថន័យនិងរបៀបប្រើ "បើ" នេះទេ ហើយលើកមកថ្លែងនេះ គ្រានតែដើម្បីប្រាថ្នាឲ្យអ្នកដែលគេស្បថឲ្យនោះ បានធូរអារម្មណ៍កង្វល់ផង និង ខ្លួនឯងក៏បានលួងអារម្មណ៍ខ្លួនឯង ថាបានទៅដល់សេចក្ដីសង្ឃឹមក្នុងសភាពជាស្រមោល នោះផង។
នៅក្រោយសម្បថភ្លាមៗ ទាំងអ្នកស្បថ ទាំងអ្នកគេស្បថឲ្យ មានអារម្មណ៍ធូរស្រាលមួយរយៈខ្លី ត្រង់បានធ្វើសម្បថ។ ប៉ុន្តែ បន្ទាប់ពីនោះ ការតានតឹងអារម្មណ៍បានកើតឡើងវិញយ៉ាងគំហុក និង កើនលើសមុន ពីព្រោះ អ្វីៗពុំបានកើតឡើងតាម "អារម្មណ៍ចង់បាន" ដូច្នេះក៏កើតមានសេចក្ដីអាម៉ាស់ ដោយការប្រឈមនឹងការរិះគន់ ការពេបចំអក ពីមហាជនជាតិនិងអន្តរជាតិ ចំពោះជំនឿបុរាណចំណាស់រាប់សតវត្សរ៍ដែលគេយកមកប្រើជា "ល្បោយនយោនាយ" នៅក្នុងកណ្ដាលទសវត្សរ៍ទី២ នៃសតវត្សរ៍ទី២១ ឬយុគសម័យឥន្ថឹនែត នេះ។
១. នាំក្មេងស្បថហ្នឹង គេសង្កា
បង្កើតបញ្ហា ខ្វល់គ្រប់សព្វ
ព្រួយខ្លាចចាញ់ឆ្នោត ដួលសន្លប់
ទោះរាប់លើសដប់ ស្ដូកពុំក្រោក(?)
បង្កើតបញ្ហា ខ្វល់គ្រប់សព្វ
ព្រួយខ្លាចចាញ់ឆ្នោត ដួលសន្លប់
ទោះរាប់លើសដប់ ស្ដូកពុំក្រោក(?)
២. ការឈ្នះ-ចាញ់ឆ្នោត រឿងធម្មតា
ប្រទេសណាៗ គេមិនបោក
ក្នុងល្បែងតម្លា ខ្លាចរាស្ត្រក្រោក
ថ្កោលល្បិចទាបថោក បន្លំឆ្នោត។
ប្រទេសណាៗ គេមិនបោក
ក្នុងល្បែងតម្លា ខ្លាចរាស្ត្រក្រោក
ថ្កោលល្បិចទាបថោក បន្លំឆ្នោត។
៣. លើកលែងប្រទេស កាន់ផ្ដាច់ការ
អំណាចហិង្សា ចរិតក្រោធ
ខ្លាចរាស្ត្រដឹងរឿង ប្រឹងច្រលោត
ដឹងរាស្ត្រមិនកោត ប្រឹងបង្ក្រាប។
អំណាចហិង្សា ចរិតក្រោធ
ខ្លាចរាស្ត្រដឹងរឿង ប្រឹងច្រលោត
ដឹងរាស្ត្រមិនកោត ប្រឹងបង្ក្រាប។
៤. ខ្លាចបាត់អំណាច រាស្ត្រតវ៉ា
ចូលតុលាការ ទោសសាងបាប
ពេលខ្លួនដឹកនាំ ផ្ចាញ់រាស្ត្រច្រាប
បង្ក្រាបរាស្ត្រឯង ឥតប្រណី។
ចូលតុលាការ ទោសសាងបាប
ពេលខ្លួនដឹកនាំ ផ្ចាញ់រាស្ត្រច្រាប
បង្ក្រាបរាស្ត្រឯង ឥតប្រណី។
៥. ឬក៏លួចជាតិ ពុករលួយ
លោភលន់ពឺតពួយ ទ្រព្យជាតិក្ដី
តាំងពីព្រៃឈើ រ៉ែក្នុងដី
ធនធានអ្វីៗ ពាយពោរពាស។
លោភលន់ពឺតពួយ ទ្រព្យជាតិក្ដី
តាំងពីព្រៃឈើ រ៉ែក្នុងដី
ធនធានអ្វីៗ ពាយពោរពាស។
៦. មេដឹកនាំល្អ មិនប្រើល្បិច
បោះឆ្នោតយ៉ាងម៉េច ទោះបោករាស្ត្រ
ឲ្យតែខ្លួនឈ្នះ ជាតិវិនាស
ទុករាស្ត្រដូចឆ្កែ ឆ្មានោះទេ។
បោះឆ្នោតយ៉ាងម៉េច ទោះបោករាស្ត្រ
ឲ្យតែខ្លួនឈ្នះ ជាតិវិនាស
ទុករាស្ត្រដូចឆ្កែ ឆ្មានោះទេ។
រក្សាសិទ្ធិ copyright rbu_spp 3:45 pm Monday June 22, 2015 Sao Puthpong Sao
<iframe src="https://www.facebook.com/plugins/post.php…" width="500" height="400" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true"></iframe>
-2:38
កូនពុកកូនម៉ែសង្រ្គោះជាតិ ខេត្តកំពង់ឆ្នាំង toTHIS IS CAMBODIA/ធាតុពិតនៃកម្ពុជា
ថាទៅស្បថបញ្ហាលួចសន្លឹកឆ្នោត ទីបំផុត
ទៅស្បថស្មោះត្រង់ជាមួយបក្សប្រជាជន
ទៅវិញអាចង្រៃ
ទៅស្បថស្មោះត្រង់ជាមួយបក្សប្រជាជន
ទៅវិញអាចង្រៃ
No comments:
Post a Comment