Monday, June 20, 2016

‪#‎rbu_802_ស៊ន_សៀវម៉ី_រិះគន់ការផ្សាយស្រាបារី‬

១. គម្រូស្ដែងពិត គំនិតត្រូវ
ប្រាប់បង្ហាញផ្លូវ ដល់យុវជន
នាង ស៊ន សៀវម៉ី ថ្លែងរិះគន់
សង្កត់ពាក្យធ្ងន់ ស្រាបារី។
២. ប្រកាសមិនផ្សាយ គ្រឿងស្រវឹង
ស្រា បៀរ អស់ហ្នឹង សព្វអ្វីៗ
ថ្នាំជក់ គ្រឿងញៀន គ្រឿងអប្រិយ
ក៏គឺដើម្បី សង្គមជាតិ។
៣. សព្វថ្ងៃ សុរា ថ្នាំជក់ផង
ផ្សាយលាន់អឺងកង ខ្វះមារយាទ
កាសែត វិទ្យុ ទូរទស្សន៍ ព្រាត
ផ្សាយគ្រឿងពិឃាដ លុយជាធំ។
៤. គេទាក់អ្នកល្បី ក្នុងសិល្បៈ
កីឡា ប្រើប្រាក់ ផ្សាយចោមជុំ
សុរា បារី ដល់សហគមន៍
ទម្លាក់សង្គម ក្នុងអបាយ។
៥. គេថាសុរា ជាមោទនៈ
ទោះបីជាតិធ្លាក់ ក្នុងអន្តរាយ
ហិង្សាកាប់ចាក់ រំលោភកាយ
គ្រោះថ្នាក់ទាំងឡាយ កើតរាល់ថ្ងៃ។
៦. ជីវិតមនុស្ស ផុយជាងសត្វ
ព្រាត់បាត់ស្លាប់បង់ ច្រើនពេកក្រៃ
សុរាគ្រឿងញៀន ប្ដូរនិស្ស័យ
ជាគ្រឿងប្រល័យ ដោយស្ងប់ស្ងាត់។
៧. វាជ្រមុជមនុស្ស ឲ្យវង្វេង
ទាំងចាស់ទាំងក្មេង លែងប្រយ័ត្ន
ធ្លាក់ក្នុងអន្លង់ ប្រហែសបាត់
ជីវិតព្រាត់ខ្ចាត់ វិលក្នុងក្រ។
៨. សៀវម៉ី ថ្លែងដល់ គោលការណ៍ពីរ
ស្គាល់តួនាទី ពលរដ្ឋល្អ
មិនគិតលុយធំ ជាតិអន្តរ/អន់ដ/
មួយទៀតនោះក៏ ច្បាប់កីឡា។
៩. សុរា បារី និងគ្រឿងញៀន
សុសសាយគ្រប់កៀន ដែនខេមរា
បំពុលក្មេងៗ ខូចអាត្មា
ខ្លះគេចសាលា សង្គមឈឺ។
រក្សាសិទ្ធិ copyright rbu_spp 8:45 am, Saturday June 20, 2015 SaoPuthpong
-4:13
325,444 Views

No comments:

Post a Comment