Friday, June 17, 2016

#rbu_797_វៀរពាក្យសង្កា


(18 June 2015 at 18:06)

ខ្ញុំមិននិយាយអ្វីតាមអារម្មណ៍និងសម្អប់ និងមិនផ្សព្វផ្សាយសម្អប់ទេ

តើពាក្យ"យើង"ក្នុងចុងកំណាព្យខ្លីរបស់ខ្ញុំខាងក្រោម មានអ្វីខុសអត្ថន័យ? ខ្ញុំបានសរសេរកំណាព្យមួយ "#rbu_796_ថ្វាយព្រះពុទ្ធពរព្រះជននី" ថ្វាយព្រះពរព្រះមហាក្សត្រី នៅទិវាខួបចម្រើនព្រះជន្មគម្រប់ ៧៩វស្សា និងចូលវស្សាទី៨០ របស់ព្រះអង្គ "ថ្ងៃទី១៨ ខែមិថុនា" ប៉ុន្តែមានអ្នកមិនសប្បាយចិត្តនិងអធិប្បាយប្រើពាក្យគ្មានសុជីវធម៌ ព្រមទាំងចុះផ្សាយរូបភាពពុំសមរម្យ ដែលបង្ហាញនូវអារម្មណ៍សម្អប់។ ខ្ញុំបានសរសេរកំណាព្យមួយទៀតភ្លាមៗ "#rbu_797_វៀរពាក្យសង្កា" ។ ខ្ញុំអធិប្បាយអំពីពាក្យ"យើង" នៅខាងក្រោមកំណាព្យនេះ។

បង្កើតសម្អប់ គឺបម្រើ
សត្រូវទោះបើ មិនគ្រប់ដប់
ជាតិឯងបែកបាក់ គេត្រឡប់
ចំណេញមួយចប់ "យើង"ឈ្លោះគ្នា។

ចម្លើយតបរបស់ខ្ញុំ៖ ខ្ញុំជាខ្មែរ ឯអ្នកជាខ្មែរឬមិនខ្មែរ ខ្ញុំមិនដឹងទេ។ ពាក្យ"យើង"ក្នុងកំណាព្យខ្ញុំនេះ មិនមែនសំដៅ អ្នកនិងខ្ញុំនោះទេ ប៉ុន្តែសំដៅ ខ្មែរខ្ញុំនិងអ្នកទាំងឡាយណាដែលគិតថាខ្លួនជាខ្មែរបែបខ្ញុំដែរ។ ខ្ញុំមិននិយាយអ្វីតាមអារម្មណ៍និងសម្អប់និងមិនផ្សព្វផ្សាយសម្អប់ទេ។

១. វិចារណ៍សមហេតុ មានផលស្ដែង
ពាក្យពិតរែងស្លែង ទោះយ៉ាងណា
បើខ្វះការពិត ពុំគួរថា
បង្កើតសង្កា នាំបែកបាក់។

២. សម្អប់ពុំជា សីលធម៌ល្អ
ពុំគួរបន្ត ឲ្យថ្នាំងថ្នាក់
គួរផ្សាយតែពាក្យ ត្រង់សច្ចៈ
ខ្មាំងចោរអបលក្ខណ៍ គង់បាក់ចាញ់។

៣. ប្រតិដ្ឋ/ប្រឌិត/ត្រឹមតែ កែកម្សាន្ត
ឯពាក្យណាស្មាន កុំស្រឡាញ់
លើកមកបញ្ជោះ ព្រោះចិត្តខ្នាញ់
ចង់ផ្ចាញ់បង្អាប់ ប្រាប់បន្ត។

៤. ឯរឿងខ្លះៗ ទោះដូចពិត
ក៏ត្រូវតែគិត ឲ្យល្អិតល្អ
ជួយប្រយោជន៍ជាតិ ឬអន្ដរ/អន់ថយ/
កុំពោលបង្ក កើតសម្អប់។

៥. បង្កើតសម្អប់ គឺបម្រើ
សត្រូវទោះបើ មិនដឹងដប់
ជាតិឯងបែកបាក់ គេត្រឡប់
ចំណេញមួយចប់ យើងឈ្លោះគ្នា។

រក្សាសិទ្ធិ copyright rbu_spp 6:05 pm Thursday June 18, 2015 Sao Puthpong Sao

អធិប្បាយនានា៖

សុរិយា រៀបអស្តង្គត៖
ចិត្តចងកំហឹង ខឹងម្នាក់ឯងគឺមិនអស់ចិត្តទេ ចង់នាំឱ្យគេខឹងដែរ មនុស្សគឺបែបនេះហើយលោកពូ Puthpong Sao ប្រសិនបើគេស្អប់នរណាហើយគេចង់ចែករំលែកការស្អប់នោះដល់អ្នកដទៃដែរ តែក្មួយដឹងថាក្នុងចិត្តរបស់គេគ្មានពាក្យ " ក្តីសុខ"ទេ ។ រៀបអស្តង្គត៖

Puthpong Sao៖
ខឹងគេមិនស្កប់មកស្អប់ខ្មែរឯង
ខ្វះពិតជាក់ស្ដែងប្រឹងក្លែងមុសា
ចិត្តឯណាស្ងប់បើគិតសង្កា
ប្រតិដ្ឋរឿងណាតម្រូវចិត្តឯង។

Puthpong Sao
I read not only your impolite verbal comments on my post, but also your uncouth pics, (Reply to another man's scathing comments) រូបថត ព្រះករុណា ន សីហនុ និង សម្ដេចយាយ មុនីនាថ នៅក្នុងមន្ទីរពេទ្យ ក្នុងក្រុង នូវយក សហរដ្ឋអាមេរិក ខែមករា ១៩៧៩ ជាងសប្ដាហ៍ក្រោយកងទ័ពយួនចូលកាន់កាប់កម្ពុជា

No comments:

Post a Comment