O, my love! In dreams I've seen you,
To be your mate how can I do?
Exhausted in strength though I've been,
To have you, my heart's always green.
To be your mate how can I do?
Exhausted in strength though I've been,
To have you, my heart's always green.
Beauty of yours is so striking,
Your virgin breasts mean everything,
Making warriors lay swords aside,
Stop hot wars and wish you as bride.
Your virgin breasts mean everything,
Making warriors lay swords aside,
Stop hot wars and wish you as bride.
No, I won't let someone take you,
From my bosom at any cost,
My best I'll try to be with you,
To win your heart, I'll do utmost.
From my bosom at any cost,
My best I'll try to be with you,
To win your heart, I'll do utmost.
We could build a paradise where,
No one could know and would be there,
And we could reign the world in peace,
And then all types of wars would cease.
No one could know and would be there,
And we could reign the world in peace,
And then all types of wars would cease.
© Copyright rbu_spp June 1, 2014
ឱ ស្នេហ៍ខ្ញុំ ក្នុងសុបិន បានជួបស្រី
កល្យាណី ទេពកញ្ញា បុប្ផាសួគ៌
បញ្ចពិធ នួនវរមិត្ត គិតផ្សងគួរ
ប្រាថ្នាសួរ សូមមាសស្ងួន អូនមេត្តា។
កល្យាណី ទេពកញ្ញា បុប្ផាសួគ៌
បញ្ចពិធ នួនវរមិត្ត គិតផ្សងគួរ
ប្រាថ្នាសួរ សូមមាសស្ងួន អូនមេត្តា។
ឱ ភ័ក្ត្រស្រស់ សមផូរផង់ សំបូរមន្ត
ពេញស្នេហ៍គន់ រលោងសព្វ ផែនកាមា
បបូរសម ក្រហមទុំ ពេញចិន្តា
សមនាសា កំពូលស្រួួច ដូចភ្នំស្រង់។
ពេញស្នេហ៍គន់ រលោងសព្វ ផែនកាមា
បបូរសម ក្រហមទុំ ពេញចិន្តា
សមនាសា កំពូលស្រួួច ដូចភ្នំស្រង់។
មើលទៅនេត្រ ឃើញមួយភ្លែត ពិតអប្សរ
ពេញបវរ ល្អពេកពន់ ពេជ្របញ្ចង់
ផ្លេកភ្លឺចាំង ឆក់បេះដូង ឲ្យស្រយង់
ឱ នួនល្អង លង់ស្នេហ៍ស្រី ឆ្លងមិនផុត។
ពេញបវរ ល្អពេកពន់ ពេជ្របញ្ចង់
ផ្លេកភ្លឺចាំង ឆក់បេះដូង ឲ្យស្រយង់
ឱ នួនល្អង លង់ស្នេហ៍ស្រី ឆ្លងមិនផុត។
គន់ចិញ្ចើម ដូចដើមដង កៅទ័ណ្ឌជ័យ
ធ្នូវិស័យ សរព្រះរាម ច្បាំងមិនស្លុត
វ័ធបាញ់ឆ្វាច ឫទ្ធិ៍អំណាច ខែងចំហុត
រាពណ៍គង់ស្លុត សុំចុះចាញ់ តេជៈដៃ។
ធ្នូវិស័យ សរព្រះរាម ច្បាំងមិនស្លុត
វ័ធបាញ់ឆ្វាច ឫទ្ធិ៍អំណាច ខែងចំហុត
រាពណ៍គង់ស្លុត សុំចុះចាញ់ តេជៈដៃ។
មើលសុរង្គ ឃើញដូចទង លតាមាស
ទន់ល្វតល្វាស រាំរំភើយ ឲ្យស្រមៃ
ត្បូងរំយោល ប្រតោងជាប់ នឹងកាណ៌ថ្លៃ
ដូចចរណៃ នាំចងចិត្ត ប្រតិព័ទ្ធ។
ទន់ល្វតល្វាស រាំរំភើយ ឲ្យស្រមៃ
ត្បូងរំយោល ប្រតោងជាប់ នឹងកាណ៌ថ្លៃ
ដូចចរណៃ នាំចងចិត្ត ប្រតិព័ទ្ធ។
មើលសុដន់ កែវតូចតន់ ទាំងគូក្បំ
នេះហៅសម ស៊ីដើមទ្រូង លាន់ដល់មាត់
បើបានកើយ កែវអូនអើយ សួគ៌បព៌ត
ភ័ព្វប្រាកដ សែនសំណាង បុណ្យបុព្វេ។
នេះហៅសម ស៊ីដើមទ្រូង លាន់ដល់មាត់
បើបានកើយ កែវអូនអើយ សួគ៌បព៌ត
ភ័ព្វប្រាកដ សែនសំណាង បុណ្យបុព្វេ។
សុដន់ថ្លៃ ឃើញស្រមៃ ភ្នំសុបិន
ឆោមមាសឆ្អិន ដូចនៅឋាន សួគ៌សមកេរ្តិ៍
បានកើយទ្រូូង ស្ដាប់បេះដូង កែវមាសមេ
លោមបំពេ កេរតន្ត្រី បេតីស្មោះ។
ឆោមមាសឆ្អិន ដូចនៅឋាន សួគ៌សមកេរ្តិ៍
បានកើយទ្រូូង ស្ដាប់បេះដូង កែវមាសមេ
លោមបំពេ កេរតន្ត្រី បេតីស្មោះ។
ដោះទាំងគូ គន់មើលយូរ ឃើញឫទ្ធា
អាចបញ្ជា មេទ័ពខ្លាំង ពេញកំលោះ
ចោលសង្គ្រាម រត់តាមអូន មិនស្រណោះ
សក្តិ៍ទាំងអស់ ក៏ព្រោះតែ ស្នេហ៍ដំបូង។
អាចបញ្ជា មេទ័ពខ្លាំង ពេញកំលោះ
ចោលសង្គ្រាម រត់តាមអូន មិនស្រណោះ
សក្តិ៍ទាំងអស់ ក៏ព្រោះតែ ស្នេហ៍ដំបូង។
រន្ធផ្ចិតពៅ មើលទៅដូច រូងនាគី
កែវទេវី មណ្ឌលទី ជ្រកបេះដូង
លែងកំព្រា ផុតរងា ដូចបានឈោង
បានកើយទ្រូូង លើឋានសួគ៌ ស្នេហ៍ភិរម្យ។
កែវទេវី មណ្ឌលទី ជ្រកបេះដូង
លែងកំព្រា ផុតរងា ដូចបានឈោង
បានកើយទ្រូូង លើឋានសួគ៌ ស្នេហ៍ភិរម្យ។
© Copyright rbu_spp June 1, 2014 Puthpong Sao
Photo: Google
Photo: Google
No comments:
Post a Comment