(ក្នុងសង្គ្រាម នៅឥណ្ឌូចិន និង សង្គ្រាមលោកទាំងពីរលើក នៅអឺរ៉ុប)
១. អតីតយុួទ្ធជន ខ្មែរ-បារាំង
ចេញធ្វើចម្បាំង បារាំងកេណ្ឌ
ក្នុងឥណ្ឌូចិន ឆ្លងព្រំដែន
ជាទ័ពកំណែន ដល់អឺរ៉ុប។
ចេញធ្វើចម្បាំង បារាំងកេណ្ឌ
ក្នុងឥណ្ឌូចិន ឆ្លងព្រំដែន
ជាទ័ពកំណែន ដល់អឺរ៉ុប។
២. ក្នុងឥណ្ឌូចិន ខ្មែរលាវយួន
វាយយៀកមិញពួន ទ័ពព្រៃកុប (/បះ/» កុបកម្ម = ការបះបោរ)
ប៉ងលេបស្រុកខ្មែរ លាវសរុប
លេបអួលដុបៗ សំងំស្ងាត់។
វាយយៀកមិញពួន ទ័ពព្រៃកុប (/បះ/» កុបកម្ម = ការបះបោរ)
ប៉ងលេបស្រុកខ្មែរ លាវសរុប
លេបអួលដុបៗ សំងំស្ងាត់។
៣. បារាំងធ្វើមេ នាំខ្មែរច្បាំង
ប្រយុទ្ធតតាំង ដេញកម្ចាត់
យៀកមិញចោរព្រៃ រត់គេចបាត់
ខ្លាចខ្លួនប្រយត្ន យុទ្ធសាស្ត្រកែ។
ប្រយុទ្ធតតាំង ដេញកម្ចាត់
យៀកមិញចោរព្រៃ រត់គេចបាត់
ខ្លាចខ្លួនប្រយត្ន យុទ្ធសាស្ត្រកែ។
៤. យួនដឹងច្បាស់ថា ទ័ពបារាំង
ល្បីពូកែច្បាំង ដោយសារខ្មែរ
រួចក៏ប្រើល្បិច ក្បួនបង្វែរ
ឲ្យខ្មែរបែកពួក វាយខ្មែរឯង។
ល្បីពូកែច្បាំង ដោយសារខ្មែរ
រួចក៏ប្រើល្បិច ក្បួនបង្វែរ
ឲ្យខ្មែរបែកពួក វាយខ្មែរឯង។
៥. មួយខាងសេរី ក្រោមបារាំង
និងអាម្រិកាំង យួនបង្វែង
ឯខ្មែរកុម្មុយនិស្ត ឆ្កួតហួសថ្លែង
សម្លាប់ជាតិឯង ដូចជួយយួន។
និងអាម្រិកាំង យួនបង្វែង
ឯខ្មែរកុម្មុយនិស្ត ឆ្កួតហួសថ្លែង
សម្លាប់ជាតិឯង ដូចជួយយួន។
៦. ទាហានខ្មែរច្បាំង ក្នុងសង្គ្រាម
យកជីវិតឈាម បូជាខ្លួន
ច្បាំងជួយបារាំង កេណ្ឌផ្ទួនៗ
សង្គ្រាមលោកជួន ទាំងពីរគ្រា។
យកជីវិតឈាម បូជាខ្លួន
ច្បាំងជួយបារាំង កេណ្ឌផ្ទួនៗ
សង្គ្រាមលោកជួន ទាំងពីរគ្រា។
៧. ច្បាំងវាយអាឡឺម៉ង់ យ៉ាងក្លៀវក្លា
អង់អាចអស្ចារ្យ ឈ្នះលើមារ
តែស្ដាយវិលមក កម្ពុជា
ដល់ផែភារា ព្រៃនគរ។
អង់អាចអស្ចារ្យ ឈ្នះលើមារ
តែស្ដាយវិលមក កម្ពុជា
ដល់ផែភារា ព្រៃនគរ។
៨. ខ្លះបែរបែកខ្ញែក ភ្លេចបណ្ដាំ
ពុំព្រមនៅចាំ ព្រោះខ្ជិលឈរ
មកផ្ទះរៀងខ្លួន គ្នាកៀងគរ
សក្ដិលាភពុំយក៍ ខ្វះវិន័យ។
ពុំព្រមនៅចាំ ព្រោះខ្ជិលឈរ
មកផ្ទះរៀងខ្លួន គ្នាកៀងគរ
សក្ដិលាភពុំយក៍ ខ្វះវិន័យ។
៩. ឯយួនអែបជាប់ មេបារាំង
បារាំងឲ្យលាភ សព្វប្រពៃ
ក្និកក្នក់ខ្នះខ្នែង ចេះលកលៃ
សាសន៍យួនឈ្លាសវៃ ខាងផ្គុនផ្គាប់។
បារាំងឲ្យលាភ សព្វប្រពៃ
ក្និកក្នក់ខ្នះខ្នែង ចេះលកលៃ
សាសន៍យួនឈ្លាសវៃ ខាងផ្គុនផ្គាប់។
១០. មានរឿងមួយទៀត ទាហានខ្មែរ
កីឡាពូកែ ពេលធ្វើទ័ព
ទាត់បាល់ឈ្នះគេ តែពុំគាប់
ខ្វះភ័ព្វនៅត្រង់ បោះបង់គ្នា។
កីឡាពូកែ ពេលធ្វើទ័ព
ទាត់បាល់ឈ្នះគេ តែពុំគាប់
ខ្វះភ័ព្វនៅត្រង់ បោះបង់គ្នា។
កំណត់៖ កំណាព្យនេះ ខ្ញុំសរសេរផ្អែកលើឯកសារប្រវត្តិសាស្ត្រ ស្ដីពី ទាហានកំណែនខ្មែរក្នុងកងទ័ពបារាំង ច្បាំងនៅក្នុងសង្គ្រាមឥណ្ឌូចិន និង ក្នុងសង្គ្រាមលោកទាំងពីរលើក ទល់នឹងទ័ពអាឡឺម៉ង់នៅអឺរ៉ុប។
រក្សាសិទ្ធិ copyright rbu_spp 8:59 am Monday June 8, 2015 Sao Puthpong
No comments:
Post a Comment