រាស្ត្រមិនយល់ច្បាប់ នេះថ្លែងតាមស័ព្ទ
លោករដ្ឋមន្ត្រី ក្រសួងយុត្តិ
ធម៌ស្អុយឈ្មោះល្បី តើព្រោះហេតុអ្វី
កុំឆ្លើយបង្វែរ ។
កុំឆ្លើយបង្វែង បន្ទោសរាស្ត្រឯង
ក្រែងលោកឃើញដែរ ពេញទាំងនគរ
ទុក្ខសោករាស្ត្រខ្មែរ រងគ្រោះព្រោះតែ
ច្បាប់គេបំភ្លៃ។
ពាក្យយុត្តិធម៌ ពួកលោកប្រើភរ
បង្ខុសខ្លឹមន័យ ឲ្យរាស្ត្ររងគ្រោះ
ខ្វល់ខ្វាយព្រួយភ័យ ច្បាប់លោកបំភ្លៃ
រាស្ត្រគ្នារងទុក្ខ ។
គេបំភ្លៃច្បាប់ គ្រប់គ្នាឃើញស្រាប់
ស្ដែងៗនឹងមុខ ប្រយោជន៍ឧកញ៉ា
អ្នកក្រជាប់គុក សង្គមស្អុយពុក
អ្នកធំមុខលុយ។
http://www.thmeythmey.com/?page=detail&ctype=article&id=40514&lg=kh
No comments:
Post a Comment