Monday, June 27, 2016

#rbu_1196_នឹករូងចំបើង


នឹកអនុស្សារណ៍ កាលពីក្មេង
ធ្វើមែនដូចលេង ផ្ទះចំបើង
ខ្ចីចំណីគោ មករៀបឡើង
ចេញផ្ទះចំបើង រូងបាំងកាយ ។

រដូវរងា ធ្លាក់ខ្យល់ទឹង
ពីជើងមកវឹង ខែផ្កាស្វាយ
ផ្កាគចាស់ផ្ដាំ ពុំទៅឆ្ងាយ
ក្ដាមកង្កែបកាយ រូងចូលក្រាំង ។

មនុស្សគ្រាញទឹក មិនចង់ងូត
ខំណាស់ស្រោចរូត ត្រជាក់ខ្លាំង
ខ្លះធ្វើជាភ្នក់ បំពក់អាំង
គ្រលំភួយបាំង ជុំភ្នក់ភ្លើង ។

ខ្លះដុតដំឡូង ជ្វា មី ត្រាវ
ខ្វារកៀរកៀសកាវ ចេញពីភ្លើង
ផ្លុំផេះផែតៗ ទាំងគេយើង
ស្លៀកពាកផុតជើង បាំងអាត្មា។

ខ្លះយកចំបើង បាំងគ្របលើ
រទេះគោធ្វើ រូងគេហា /កេហា/
បានកម្ដៅខ្លួន លេងផងណា
រដូវគផ្កា ចាញ់រងា ។

ចូលបាំងពួនក្នុង រូងចំបើង
នឹករឿងនេះឡើង គ្រប់ៗគ្នា
ចង់វិលទៅក្មេង ទាញវេលា
ឲ្យបានដូចនា គ្រានៅក្មេង ។

© copyright rbu_spp 27 June 2016 រូបថត ឡុង ចន្ទ្រា ហ្វេសប៊ុក

No comments:

Post a Comment