Saturday, June 11, 2016

#rbu_លួចគេវាគ្រាន់

នេះហើយគេថា លួចគេវាគ្រាន់  
ដល់តែគេទាន់ ធ្ងន់ខ្លួនវាក្រែល
ហ្នឹងឬសង្គម ទុកជាដំណែល  
ហិង្សាច្រំដែល ស្រែករោទិ៍ថ្ងូរយំ។

លែងគិតកិត្តិយស បង់ឈ្មោះខូចកេរ្តិ៍  
ខូចពូជឃើញទេ គេជេររហ៊ុម
ភ្លើតភ្លើនសប្បាយ គេស្អប់ចោមជុំ  
ព្រោះតែសង្គម អប់រំភ័ន្តប្រែ។

បាត់អស់សីលធម៌ ធ្លាប់ល្អពីមុន  
បាត់បង់ទាំងគុណ កេរពីឪម៉ែ
ឃើញតែអបាយ ទាំងក្រុុងស្រុកស្រែ  
ឱខ្មែរអើយខ្មែរ ដូចសម័យ"កន"(១)។

ក្នុងប្រវត្តិសាស្ត្រខ្មែរពិស្ដារ "ឯកសារមហាបុរសខ្មែរ" ចងក្រងដោយលោក
អេង សុត កាលសម័យ នាយ កន បានធ្វើគតស្ដេច ស្រីសុគន្ធបទ ជាបង
ថ្លៃ ហើយ នាយកន បានតាំងខ្លួនជាស្ដេច នាយកន បានដឹកនាំប្រទេសគិត តែរឿងសប្បាយផឹកស៊ី អបាយមុខស៊ីជោរ តាមការបញ្ចើចបញ្ជោររបស់ពួក
បរិវារ ដែលបណ្ដាលឲ្យប្រទេសកើតអសនិ្តសុខនិងប្រជារាស្ត្ររងគ្រោះនិង កើតសេចក្ដីក្ដៅក្រហាយគ្រប់ទិសទី រហូតដល់មានការងើបស្រុះគ្នាឡើងគាំ
ទ្រ ព្រះច័ន្ទរាជា ចាប់ នាយកន កាត់កយកក្បាលអូសដើរអាក្រោសពេញ
ក្រុងនិងទីនានា រៀបចំប្រទេសឲ្យមានសន្តិសុខនិងសណ្ដាប់ធ្នាប់ឡើងវិញ។

https://m.facebook.com/story.php?story_fbid=1428669584068519&id=100007764721884

No comments:

Post a Comment