១. តាកែវគូគាប់ ប្រាប់ផ្លូវខុស
និយាយត្រង់ចុះ ផ្លូវលេខ២
ចេញពីភ្នំពេញ ឆ្លង បាទី
ដល់ដើមធ្លកទី ទើបបត់ឆ្វេង។
និយាយត្រង់ចុះ ផ្លូវលេខ២
ចេញពីភ្នំពេញ ឆ្លង បាទី
ដល់ដើមធ្លកទី ទើបបត់ឆ្វេង។
២. ថាផ្លូវលេខ២ "បត់ស្ដាំ"ណា(?)
បែរឆ្លើយដោះសា បែបវង្វេង
ប្រាសាទនាងខ្មៅ ឯនោះផ្សេង
បត់ឆ្វេងថា"ស្ដាំ" ឯនោះឆ្កុយ។
បែរឆ្លើយដោះសា បែបវង្វេង
ប្រាសាទនាងខ្មៅ ឯនោះផ្សេង
បត់ឆ្វេងថា"ស្ដាំ" ឯនោះឆ្កុយ។
៣. ផ្លូវជាតិលេខ២ ជាផ្លូវធំ
ម្ដេចកាត់ផ្លូវលំ ខុសតម្រុយ
អ្នកជិះតាមនោះ ច្បាស់ជាប្រុយ
ចូលផ្លូវដីហុយ វិលវក់វី។
ម្ដេចកាត់ផ្លូវលំ ខុសតម្រុយ
អ្នកជិះតាមនោះ ច្បាស់ជាប្រុយ
ចូលផ្លូវដីហុយ វិលវក់វី។
៤. អ្នកប្រាប់ផ្លូវហ្នឹង ពុំដឹងច្បាស់
ប្រាប់ខុសស្រឡះ មកអំពី
កាលគេនាំទៅ តាមផ្លូវទី
ផ្លូវពីខាងជើង ឡើងវាងទៅ។
ប្រាប់ខុសស្រឡះ មកអំពី
កាលគេនាំទៅ តាមផ្លូវទី
ផ្លូវពីខាងជើង ឡើងវាងទៅ។
៥. ម្ល៉ោះហើយកីចាំ តែប៉ុនហ្នឹង
ព្រោះខ្លួនពុំដឹង ផ្លូវស្រួលនៅ
ដើមធ្លក ទៅកើត បត់មិនជ្រៅ
ភ្នំជីសូរ្យ នៅ កៀកបង្កើយ។
ព្រោះខ្លួនពុំដឹង ផ្លូវស្រួលនៅ
ដើមធ្លក ទៅកើត បត់មិនជ្រៅ
ភ្នំជីសូរ្យ នៅ កៀកបង្កើយ។
Copyright rbu_spp 4_03 pm Friday June 19, 2015 Sao Puthpong Sao
កំណាព្យឆ្លើយឆ្លងនឹង
តាកែវ គូគាប់
18 June 2015 at 08:33
18 June 2015 at 08:33
ភ្នំជីសូរ ស្ថិតនៅភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទីនិង ប្រាសាទនាងខ្មៅ មានចំងាយ៦២គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ឆ្វេងចូលតាមផ្លូវលំមួយ មានចំងាយ៥គ.ម ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្តមានចំងាយ២៧គ.ម។ ភ្នំជីសូរមានកំពស់ ១៣០ម។ គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅនៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវ ទេសចរណ៍ត្រូវបន្តដំណើរប្រមាណ ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណ មួយថ្វី ត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានា នៅក្នុងតំបន់នេះ។ ពីលើ កំពូលភ្នំនេះ គេគយគន់មើលទេសភាពវាលស្រែនៅក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទី។ ប្រាសាទភ្នំជីសូរ ជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដែលត្រូវបានបង្កើតឡើងនៅដើមស.វទី ១១ (១០០២- ១០៥០ មុនគ.ស)ក្នុងរជ្ជកាលរបស់ព្រះបាទសុរយវរ្ម័នទីមួយ ក្នុងគោលបំណងគោរពបូជាទៅដល់ ព្រហ្មញ្ញសាសនា។ ប្រា សាទប្រវត្តិសាស្ត្របង្កប់ទៅដោយចម្លាក់ ក្បូរក្បាច់រចនាលាតត្រដាងអត្ថន័យពីអតីតភាពដែលបន្សល់ទុកលើជញ្ជាំងមួយនេះ ដែលសង់ឡើងពីថ្មភក់ និងថ្មបាយក្រៀម ដែលមានបណ្ដោយ ៦០ ម៉ែត្រ និងទទឹង ៥០ម៉ែត្រ។ ប្រាសាទដែលដេកសន្ធឹងលើកំពូលភ្នំនេះមានច្រកចូលចំនួនពីរ។ ក្នុងដំណើរកំសាន្តតាម ទោចក្រយានក្តី យានយន្តក្តី យើងមិនអាចឡើងទៅដល់កំពូលភ្នំបានឡើយ ដូច្នេះភ្ញៀវ ទេសចរត្រូវផ្ញើរយានជំនិះនៅជើងភ្នំ។
តើអ្នកធ្លាប់ទៅលេងទេ? បើមិនទាន់ទៅលេងទេ គួតែឆ្លៀតឳកាសខ្លះ ជា ការលំហែក្នុងថ្ងៃឈប់សម្រាក ដើម្បីបន្ធូរភាពតានតឹង ស្រូបខ្យល់អាកាស និងមើលទេសភាពដ៏ស្រស់ត្រកាលលើដែនដីខេត្តតាកែវម្ដងមើល។
រូបថត តាកែវ គូគាប់
តើអ្នកធ្លាប់ទៅលេងទេ? បើមិនទាន់ទៅលេងទេ គួតែឆ្លៀតឳកាសខ្លះ ជា ការលំហែក្នុងថ្ងៃឈប់សម្រាក ដើម្បីបន្ធូរភាពតានតឹង ស្រូបខ្យល់អាកាស និងមើលទេសភាពដ៏ស្រស់ត្រកាលលើដែនដីខេត្តតាកែវម្ដងមើល។
រូបថត តាកែវ គូគាប់
No comments:
Post a Comment