Monday, June 20, 2016

#rbu_1189_មើលស្រីឥឡូវ

ស្រីពីដើម ពេលទំនេរ គេដេរប៉ាក់
សំភារៈ គេដាក់តាម កាបូបយួរ
ជជែកគ្នា មាត់ថាលេង សាសងសួរ
ដៃយល់គួរ ធ្វើកិច្ចការ ជាមួយភ្នែក។

ស្រីឥឡូវ ដើរតាមផ្លូវ គេធ្វើផ្សេង
នាំគ្នាលេង បៀរអី្វៗ ដូចជាពេក
ឥតគំនិត មានពេលខ្លះ គេជជែក
រឿងរាំរែក នាំគ្នាផឹក បៀរសុរា។

វាយភ្នែនផ្លាប់ ដៃសាប់ញាប់ មាត់វ៉ល់វ៉ែ
ខ្មែរអើយខ្មែរ នាងស្រីៗ លែងគិតការ
កេរ្តិ៍ខ្លួនស្រី មុខម៉ែឪ ទៅយ៉ាងណា
គេចសាលា ទៅដើរលេង ភូតថារៀន។

រឿងអបាយ នាំចិត្តកាយ ធ្វើអ្វីងាយ
ហួសនិយាយ ប្រព្រឹត្តផ្ដាស លែងខ្មាសអៀន
កណ្ដាលវាល ចំហមុខ មិនរកកៀន
លេងឡើងញៀន តើវាសនា ខ្មែរយ៉ាងណា។

អនាគត ជាតិមួយៗ ពឹងលើស្ត្រី
ស្គាល់ករណី យកិច្ចខ្លួន យល់កិច្ចការ
អប់រំកូន ទាំងប្រុសស្រី មានឥរិយា
បថត្រឹមត្រូវ តាមផ្លូវណា គម្រូត្រូវ។

កំណាព្យរក្សាសិទ្ធិ៍ © Copyright rbu_spp ថ្ងៃទី២១ មិថុនា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao

No comments:

Post a Comment