Thursday, June 23, 2016

‪#‎rbu_1191_ប្រាថ្នាលេងៗ‬




ប្រាថ្នាលេងៗ ទឹកឈ្វេងថ្លាឆ្វង់
មើលភ័ក្ត្រកំប្លង់ ឆ្លុះក្នុងគង្គា
ក្រឡេកមើលមេឃ ឃើញវង់ចន្ទ្រា
ចិត្តសុខរមនា លើទូកជលស័យ។
មើលផ្ទៃគង្គា ល្វឹងល្វើយដូចមេឃ
ពពកផ្លាតផ្លេក សដូចពេជ្រច្នៃ
ឆ្លុះដួងនេត្រា ម្ចាស់ទូកនិស្ស័យ
ចិន្ដាស្រមៃ ក្នុងភពសុបិន ។
មើលហ្វូងរំពេ ហើររេរំពៃ
ក្នុងចិត្តមមៃ សម្រន់ឃ្លានសិន
ក្រឡេកមុខមៀង ឃើញមេឃមាសឆ្អិន
ធ្លាក់ក្នុងសុបិន ហើរដេកបិទភ្នែក ។
ចន្ទ្រាលើទូក អណ្ដែតលើទឹក
អង្គុយរំឭក នឹករឿងលើមេឃ
ពពកទៅបាត់ គ្មានឆ័ត្រក្ដៅពេក
មើលរលកផ្លេក ធ្វើភ្នែកម៉ក់ៗ ។

No comments:

Post a Comment