Thursday, June 16, 2016
#rbu_1186_ល្ហុងទេរ
ឱ ល្ហុងទេរ នៅទាប ទៀបធរណ៏
គង់ជាទី គយគន់ នៃនេត្រា
ប្រាប់បេះដូង ផ្ដាំទៅ ទាំងនាសា
កុំភ្លេចណា អាណិត ក្លិនល្ហុងផង។
មិនប្រាថ្នា ងើបខ្ពស់ ហួសនិស្ស័យ
មិនស្រមៃ មិនគិត ទាំងមិនប៉ង
ឈោងស្មើមេឃ ចាប់ផ្កាយ ឆ្ងាយកន្លង
មានបំណង សូមតែ ថែត្រឹមសុខ។
ល្ហុងទេរទាប សុភាព ចិត្តវាចា
ដាក់កាយា ស្មោះស្មើ ដូចអ្នកស្រុក
ទាំងជិតឆ្ងាយ រស់គាប់ សន្សំសុខ
ទោះគេបុក ស្លញាំ តាមគេឃ្លាន។
កុំច្រឡំ ឃើញល្ហុង ទេរទាបហ្នឹង
ថាដៀងប្រឹង គិតខូច ឬចិត្តមាន
ចាំមើលអ្នក នាងណា សិចស៊ីហ៊ាន
ស្លៀកខើចគ្មាន អៀនខ្មាស នោះសោះណា៎។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ម៉ោង ៩:២១ ថ្ងៃទី១៧ មិថុនា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao.
រូបថត៖ Chan Thy, facebook
Subscribe to:
Post Comments (Atom)
No comments:
Post a Comment