Sunday, June 19, 2016

#‎rbu_801_កាព្យសារកថាតបលោក_Yem_Pok‬

19 June 2015 at 17:39
១. រូបខ្ញុំមាននៅ profile ស្រាប់
ទោះមិនបាច់ប្រាប់ ក៏គង់ដឹង
លោករកមើលឃើញ ពុំបាច់ប្រឹង
រូបហ្នឹងថតកាល ២០០៣។
២. ឃើញរូបគង់ដឹង ប៉ាន់ជន្មា
លើសខ្វះខុសគ្នា ពុំជាអ្វី
ប៉ុន្តែខ្លះប្អូន មួយជួរក្ដី
សក់គេពណ៌ថ្មី ចាស់លែងក្មេង។
៣. ខ្លះបានបែកគ្នា ជាងម្ភៃឆ្នាំ
ពេលជួបនៅចាំ មុខសំឡេង
មើលសក់លើក្បាល ឃើញពណ៌ផ្សេង
ស្ទើរតែវង្វេង ស្កូវតាមវ័យ។
៤. ពុំមែនតែលោក ទេសួរនេះ
មិត្តខ្ញុំបរទេស សាសន៍ទីទៃ
បណ្ឌិតក៏មាន ឆ្លៀតពេលលៃ
ជួបខ្ញុំសួរន័យ ដូចតែលោក។
៥. មានមិត្ត អង់គ្លេស និងបារាំង
អាមេរិកាំង ច្រើនគគោក
សួរខ្ញុំ"ចេះពី ណាហ្នឹងលោក?"
ប្លែកៗគគោក បីភាសា។
៦. គេឆ្ងល់ហេតុអ្វី ក៏ខ្ញុំចេះ
កំណាព្យតម្រិះ រៀនពីណា
ពីអង្កាល់មក បីភាសា
ខ្ញុំថា"ចេះរៀន ពីតូចរៀង"។
៧. ខ្ញុំរៀនរៀងមក ប្រាំពីរបទ
"ស្ដាប់ គិត សួរ កត់" យ៉ាងទាត់ទៀង
ថែមបីគោលទៀត "កែលម្អៀង"
ផ្ទាត់ផ្ទៀង"និយាយ" "អនុវត្ត" ស្ដែង។
Copyright rbu_spp 5:27 pm Friday June 19, 2015 Sao Puthpong
COMMENTS អធិប្បាយ
Jareun Pokeo:
និយាយដូចមើលឃើញ...ខ្ញុំស្កូវតាំងពីជាងសាមសិបមកម្ល៉េះ....

រូបថតអាកាសធាតុ ភ្លៀងកំពង់ធ្លាក់ ភ្នំពេញ រសៀលថ្ងៃទី១៩មិថុនា២០១៦

No comments:

Post a Comment