គីង្គក់ស្បែកគ្រាត គេនិន្ទា
ដៀលថាខ្លួនវា ពេញដោយស្រែង
វាស្រែកតវ៉ា ថាអ្នកឯង
ដឹងហើយថាស្រែង វាយ៉ាងម៉េច?
ដៀលថាខ្លួនវា ពេញដោយស្រែង
វាស្រែកតវ៉ា ថាអ្នកឯង
ដឹងហើយថាស្រែង វាយ៉ាងម៉េច?
ស្រែងវារមាស់ អេះមិនឈប់
ទាំងថ្ងៃទាំងយប់ ដេកបានតិច
ក្រមរខ្វោកអេះ ទោះមួលក្ដិច
ខ្វេះខ្វាចយ៉ាងម៉េច ទ្រាំមិនបាន។
ទាំងថ្ងៃទាំងយប់ ដេកបានតិច
ក្រមរខ្វោកអេះ ទោះមួលក្ដិច
ខ្វេះខ្វាចយ៉ាងម៉េច ទ្រាំមិនបាន។
វាថាខ្លួនវា មិនដែលអេះ
ហេតុអ្វីគេចេះ តែចោទស្មាន
បើវាគគ្រិច ម្ដេចម្នុស្សបាន
យកវាទាំងប្រាណ ស្បែកធ្វើថ្នាំ។
ហេតុអ្វីគេចេះ តែចោទស្មាន
បើវាគគ្រិច ម្ដេចម្នុស្សបាន
យកវាទាំងប្រាណ ស្បែកធ្វើថ្នាំ។
ត្រាំស្រាធ្វើថ្នាំ នាំគ្នាផឹក
ក្អាកក្អាយកក្អឹក ផឹកស្រាថ្នាំ
ឲ្យត្រជាក់សាច់ ម៉េចមិនចាំ
វាផ្ដាំហាមផ្ដាច់ ឈប់កាច់មួល។
ក្អាកក្អាយកក្អឹក ផឹកស្រាថ្នាំ
ឲ្យត្រជាក់សាច់ ម៉េចមិនចាំ
វាផ្ដាំហាមផ្ដាច់ ឈប់កាច់មួល។
ឈប់ថាគីង្គក់ លក់ថ្នាំស្រែង
ទាំងលើខ្លួនឯង ស្រែងកន្ទួល
ដើរលក់ថ្នាំស្រែង បោកស្រ្ទួលៗ
តិចវាបបួល ឲ្យស្បថស្បែ។
ទាំងលើខ្លួនឯង ស្រែងកន្ទួល
ដើរលក់ថ្នាំស្រែង បោកស្រ្ទួលៗ
តិចវាបបួល ឲ្យស្បថស្បែ។
មិនស្បថផ្ដន្ទា ចាំចាប់ថ្នាក់
មិនទារលុយកាក់ អ្វីៗដែរ
ប្រាថ្នាតែម្យ៉ាង គឺគ្រាន់តែ
ប្ដូរកែទម្លាប់ ឈប់ដៀលវា។
មិនទារលុយកាក់ អ្វីៗដែរ
ប្រាថ្នាតែម្យ៉ាង គឺគ្រាន់តែ
ប្ដូរកែទម្លាប់ ឈប់ដៀលវា។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ម៉ោង៩១៥ថ្ងៃទី២៣មិថ
No comments:
Post a Comment