Monday, June 6, 2016

‪#‎rbu_783_ឈាមទាមទារឯករាជ្យ

6 June 2015 at 17:07
១. យំហួតក្អួតឈាម ដានស្នាមសំណោក
ដាស់ខ្មែរឲ្យក្រោក កុំភ្លេចរឿងដើម
យើងជួយជាតិបាន ទាន់មានដង្ហើម
ជាតិយើងពូជឆ្នើម ការពារកេរខ្មែរ។
២. ៤មិថុនា មួយពាន់ប្រាំបួន
រយសែប្រាំបួន ខ្មែរមិនព្រមប្រែ
បារាំងឲ្យយួន ប្លន់យកដីឌ្មែរ
ដូនតាផ្ដាំផ្ដែ ថែកេរកុំចោល។
៣. បារាំងស៊ីញេ ប្លន់កេរជាតិយើង
ឲ្យសាសន៍យួនឈ្លើង យើងនៅតែថ្កោល
ទាល់តែចោរយួន បាត់រូបស្រមោល
ព្រមបោះបង់ចោល ឲ្យដីខ្មែរវិញ។
៤. ទោះយំលែងចេញ រីងហួតទឹកភ្នែក
ចិត្តទួញសង្វេគ ទូលទុក្ខទោម្នេញ
យើងនៅទាមទារ ដីខ្មែរមកវិញជាម្ចាស់សិទ្ធិពេញ ដែនខ្មែរក្រោមយើង។

៥. ឆ្នាំសែប្រាំបួន បួនមិថុនា
ថ្ងៃខ្មៅសាវតា ឱរាក្ដៅភ្លើង
ខ្មែរចាំមិនភ្លេច ទុក្ខជាតិខ្មែរយើង
ចិត្តស៊ូរឹងម៉ឺង ឯករាជ្យខ្មែរក្រោម។
រក្សាសិទ្ធិ copyright rbu_spp Saturday June 6, 2015 Puthpong Sao

No comments:

Post a Comment