Monday, June 20, 2016

‪#‎rbu_804_នយោបាយថ្នមចិត្តយួនឈ្លានពាន‬


១. នយោបាយ ថ្នមចិត្តយួន
យករួចខ្លួន ជាតិរងគ្រោះ
យួនរុលព្រំ នេះក៏ព្រោះ
ខ្មែរល្បីឈ្មោះ ឈ្លោះរាស្ត្រុឯង។
២. មិនតែនៅ អូរយ៉ាដាវ(*)
យួនញ៉េវញ៉ាវ មិនកោតក្រែង
ចូលជីកស្រះ ឈ្លានពានស្ដែង
ទាំងឫកខែង រកបាញ់ខ្មែរ។
៣. តែឥឡូវ នៅកោះធំ(**)
យួនខិតព្រំ មកនៅក្បែរ
កៀកមណ្ឌល នៃ"ស្រុក"ខ្មែរ
មេ"ស្រុក"បែរ ដេញខ្មែរឆ្ងាយ។
៤. ទាំងបង្ក្រាប ប្រើដំបង
ឆក់បុកខ្នង បំពានកាយ
ដេញលោកសង្ឃ ទាំងហ្វូងហ្វាយ
ខ្លាចកកាយ "យួនឈ្លានពាន"។
៥. អាជ្ញាធរ ដែនដីខ្មែរ
ឫកពូកែ ខ្លាចដាច់ទាន
ទោះដឹងយួន ចូលរុករាន
តែមិនហ៊ាន ខ្លាចកុនខ្លួន។
៦. យួនដឹងច្បាស់ ចំណុចខ្សោយ
តាំងពីក្រោយ ចិតប្រាំបួន
អ្នកធំខ្មែរ បានបុណ្យខ្លួន
ដោយសារយួន បន្តុបតាំង។
៧. គេគិតបក្ស ជាគោលធំ
ទោះរាស្ត្រយំ ជាតិមរណំ/ម រ ណាំង = ស្លាប់/
ដូច្នេះយួន បានចិត្តខ្លាំង
ធ្វើញ៉ុងញ៉ាំង ប្លន់ដីខ្មែរ។
(*) ភូមិឡុំ ឃុំប៉កើញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
(**) ស្រុកកោះធំ ខេត្តកណ្ដាល ខាងត្បូងក្រុងភ្នំពេញ
រក្សាសិទ្ធិ copyright 6:19 pm Saturday June 20, 2015 Sao Puthpong Sao

No comments:

Post a Comment