Thursday, June 16, 2016

#rbu_1185_តាមបរិបទ


ករណីបែបនេះ មានដំណោះស្រាយច្រើនមុខ៖
- នាយករដ្ឋមន្ត្រីដឹងខ្លួន មានការខ្មាសអៀន លាលែង (បើនៅប្រទេសប្រជាធិបតេយ្យនីតិរដ្ឋរឹងមាំ ដែលអ្នកដឹកនាំមានសមត្ថភាពជាអន្តរជាតិ  មិនខ្លាចបាត់តំណែងនាយករដ្ឋមន្ត្រី ទៅជាអត់ការងារធ្វើ)
- នាយករដ្ឋមន្ត្រីប្រកាន់ថា អំណាចខ្លួននៅក្នុងរដ្ឋអធិបតេយ្យ មិនលាលែង នៅបន្តកាន់អំណាច (នៅក្នុងប្រទេសប្រជាធិបតេយ្យូបនីយកម្មខ្សោយ)។
- មតិរបស់ប្រជារាស្ត្រចាំបាច់ ដូចជាឆ្លងកាត់ប្រជាមតិ referendum ។

តាមបរិបទ វិវត្តស្ដែង
បើរាស្ត្រដេញឯង នៅម្ដេចបាន
រាស្ត្រត្រូវការរស់ នៅសុខសាន្ត
ឲ្យប្រទេសថ្កាន មានសេរី។

ទោះប្រាជ្ញប្រឹងប្រូ ថ្លែងវោហារ
ត្រូវប្រើហិង្សា ព្រោះដើម្បី
ជ្រោងសន្តិភាព ផុតពីដី
ប្រជាធិបតេយ្យ បែរធ្វើផ្ទុយ។

សន្តិភាពមាន មិនបង្ក្រាប
ឈាមមិនហូរឆ្អាប ចេញកន្ទុយ
ឲ្យរាស្ត្រដឹងពុត ល្បិចទីទុយ
ប្រើកលជានុយ បំភ័យរាស្ត្រ?

ប្រទេសប្រជាធិបតេយ្យមានអ្នកដឹកនាំប្រកបដោយសតិសម្បជញ្ញៈថា អំណាចដឹកនាំពុំមែនមានតែអញ និងពុំមែនជាកម្មសិទ្ធិរបស់អញទេ។

No comments:

Post a Comment