១. សំឡេងបងហួច គ្រលួច ហួចហៅអូន តែអូនធ្វើមិនឮ
បងប្រឹងស្រែកហួច មួយយប់ទល់ភ្លឺ អូននៅបញ្ឈឺ ឲ្យបងឈឺចាប់។
បងប្រឹងស្រែកហួច មួយយប់ទល់ភ្លឺ អូននៅបញ្ឈឺ ឲ្យបងឈឺចាប់។
២. ព្រះពាយហួចឆ្លើយ អូនអើយ ហួចឆ្លើយឆ្លង បងខ្មាសស្ទើរតែស្លាប់
ថាអូនលែងនឹក អូនលែងចង់ស្ដាប់ ហាមបងសារសព្ទ ឈប់ហួចហៅស្រី។
ថាអូនលែងនឹក អូនលែងចង់ស្ដាប់ ហាមបងសារសព្ទ ឈប់ហួចហៅស្រី។
បន្ទរ. រាត្រីងងឹត ចោមជិត បាំងបាត់ចន្ទ្រ មេឃក៏មិនប្រណី
រងាម្នាក់ឯង កណ្ដាលរាត្រី នឹកកាយធ្លាប់បី ថើបស្រីកន្និដ្ឋា។
រងាម្នាក់ឯង កណ្ដាលរាត្រី នឹកកាយធ្លាប់បី ថើបស្រីកន្និដ្ឋា។
៣. ហួចបន្លប់ទុក្ខ ទំនុក ទុក្ចភក្ដី អង្វរស្រីមេត្តា
លួងលោមខ្លួនឯង បំភ្លេចស្នេហា ហួចលាជីវា ផ្ដាំថាលាហើយ។
លួងលោមខ្លួនឯង បំភ្លេចស្នេហា ហួចលាជីវា ផ្ដាំថាលាហើយ។
រក្សាសិទ្ធិ copyright rbu_spp 6:19 pm Monday June 1, 2015 Sao Puthpong Sao
No comments:
Post a Comment