Friday, June 3, 2016
#rbu_1179_បងតាអាយុ៧០
ឱ សំភារៈ លុយទាក់ស្នេហា
កំលោះវ័យតា ក្រមុំក្មេងសាវ
ស្នេហ៍ឈ្លក់ដុល្លារ តាហៅ អូនចៅ
រង្វាន់ខាន់់ខៅ អូនហៅតា បង។
ឱ លោកមេបា អាចារ្យធម៌លុយ
ចោមជុំអង្គុយ សូធ្យធម៌ដន្លង
ត្រូវដន្លាប់ស្នេហ៍ ប្រែហៅតាបង
មេបាទាំងសង លក់កូនវ័យខ្ចី។
ឱ តាវ័យជ្រេ គេពោលរហ៊ុម
កេរ្តិ៍ឈ្មោះស្អុយងំ ទិញព្រហ្មចារីយ៍
ដុល្លារបាំងយស បោកចិត្តក្មេងស្រី
បានខ្លួនមេត្រី យល់សប្ដិឡើងសួគ៌។
ឱ តណ្ហាតា ខ្លាំងក្លាលើសកាយ
ទៅណាមិនឆ្ងាយ វារតោងខ្សែពួរ
ចៅតាហៅ យាយ វ័យស្រករគួរ
សរសៀរដើរសួ ឈើច្រត់ជួយទប់។
COMMENTS
ធ្វើបុណ្យដាក់ទានផ្សងនិព្វានសួគ៌
តាប្រឹងតោងពួរ វារលើភ្នំស្រី
រមៀលក្រឡាប់ ខ្លួនយ៉ាប់ធ្លាក់ដី
តណ្ហាខ្មាសអី គោចាស់ស្មៅខ្ចី
តាឆីផ្កាប់មុខ។
ដេកលើបង្គងទាំងភ្នែកនៅបើក
បេះដូងប៉ើកៗកម្រើកធ្ងន់យុក
សុបិនភ្នំសួគ៌ តាគួរចាំទុក
កិលេសបាំងមុខ ទុក្ខតាផ្ដាំស្នេហ៍
មើលតែមុខចៅ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment