ឱ ផ្កាឥតឈ្មោះ ព្រោះឥតគេស្គាល់
ចិត្តនៅពិភាល់ ដៃឈោងថ្នមផ្ក្ដា
ក្លិននាងក្រអូប ស្រូបដិតនាសា
បានថើបកាលណា ឱរាធូរស្បើយ។
ក្លិននាងក្រអូប ស្រូបដិតនាសា
បានថើបកាលណា ឱរាធូរស្បើយ។
ក្លិនបុប្ផាព្រៃ ក្លិនអ្វីស្រស់ប្លែក
គាប់ចិត្តអនេក មិនចង់បែកឡើយ
ផ្កានាងលាក់ខ្លួន ពួនក្បែរបង្កើយ
បានឈោងកាន់ហើយ ផ្កាអើយក្នុងព្រៃ។
គាប់ចិត្តអនេក មិនចង់បែកឡើយ
ផ្កានាងលាក់ខ្លួន ពួនក្បែរបង្កើយ
បានឈោងកាន់ហើយ ផ្កាអើយក្នុងព្រៃ។
ភិនភាគដូចផៅ សាវម៉ាវបុប្ផា
តែខុសត្រង់ថា ទងផ្កាទីទៃ
ពុំមែនជាវល្លិ័ ដូចសាវម៉ាវព្រៃ
មិនអាចបំភ្លៃ ឲ្យផ្កាខ្លោចផ្សា។
តែខុសត្រង់ថា ទងផ្កាទីទៃ
ពុំមែនជាវល្លិ័ ដូចសាវម៉ាវព្រៃ
មិនអាចបំភ្លៃ ឲ្យផ្កាខ្លោចផ្សា។
ផ្កាព្រៃប្រាថ្នា ហត្ថាអ្នកថ្នម
ប្រលោមបីបម បន្លែងមេត្តា
បានកាច់ផ្កាហើយ កុំឡើយចោលផ្កា
ឲ្យរងទុក្ខា ពេលផ្កាស្រពោន។
ប្រលោមបីបម បន្លែងមេត្តា
បានកាច់ផ្កាហើយ កុំឡើយចោលផ្កា
ឲ្យរងទុក្ខា ពេលផ្កាស្រពោន។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃទី ៦/៦/២០១៦ សៅរ៍ ពុធពង្ស Puthpong Sao

No comments:
Post a Comment