Friday, June 24, 2016

#‎rbu_810_កេរវត្តខ្មែរកម្ពុជាក្រោម‬

១. ជាបឋម ខ្ញុំសូម បង្គុំថ្វាយ
ពីចម្ងាយ លើកហត្ថ អង្គុលី
ទូលប្រណម្យ សំពះ ព្រះភូមី
មាតុទី រឭក នឹកអាឡោះ។

២. នេះកេរខ្មែរ មិនប្រែ ឈាមបេះដូង
សូមសំបូង សង្រូង គ្រប់ទាំងអស់
អង្គស័ក្តិ៍សិទ្ធិ៍ ប្រសិទ្ធិ៍ ជួយព្រំប្រោះ
សូមចិត្តស្មោះ រំដោះ ផុតកម្មទុក្ខ។

៣. វត្តព្រះពុទ្ធ មុតមោះ ក្នុងឈ្មោះខ្មែរ
រក្សាថែ កេរខ្មែរ តទៅមុខ
កម្ពុជា ក្រោមនា ទួតតាពុក
បានផ្ដាំទុក ទៅមុខ នៅជាខ្មែរ។

៤. វត្តបុរាណ នេះបាន ប្រតិស្ឋតាង
ទុកសម្អាង គ្រប់យ៉ាង ពុំកែប្រែ
ទីនេះហើយ កូនអើយ ដីកេរខ្មែរ
ភូមិជាតិស្រែ ស្រុកខ្មែរ ជាងដប់លាន។

៥. កម្ពុជា ហ្នឹងជា ដីខ្មែរក្រោម
យួនព័ទ្ធឡោម ចោមជិត ជាន់បំពាន
ខ្មែរនៅតែ ងើបឡើង ចិត្តលុះហ៊ាន
ប្រឆាំងចោរ ឈ្លានពាន យកស្វយ័ត។

រក្សាសិទ្ធិ copyright 2015, Sao Puthpong

No comments:

Post a Comment