១. ឃើញភ័ក្ត្រច័ន្ទ្រថ្លា រះក្បែរផ្កាស្វាយ
គន់មើលឆោមឆាយ ចិត្តស្ដាយសង្ឃឹម
ពេលអូនងាកមៀង ផ្ញើសៀងញញឹម
ផ្ការីកព្រលឹម ក្លិនស្នេហ៍ប៉ងស្និទ្ធ ។
២. មើលហើយមើលទៀត ឆ្លៀតសួរខ្លួនឯង
ម្ដេចផ្សងបន្លែង នឹងល្បែងបោកចិត្ត
នាងនៅក្មេងខ្ចី ដូចស្រីតុសិត
គូព្រេងគាប់ចិត្ត ស្រគត់ស្រគំ។
បន្ទរ. ស្រគត់ស្រគំ ចិត្តខ្ញុំពុំព្រម ដកភ្នែកពីនាង
ពេញលក្ខណ៍សមរាង កុលាបក្រពុំ
កន្លង់ណាៗ អស់ទាំងហ្វូងឃ្មុំ
ចូលទៅចោមជុំ លោមប្រាថ្នាស្រី។
៣. ភ័ក្ត្រអើយភ័ក្ត្រស្រស់ លើសអស់ស្រីផង
សោភ័ណមន្តចង ចិត្តបងបតី
ផ្ការីកលើមេឃ ឆ្ងាយខ្ពស់ហួសដី
បានត្រឹមមេត្រី ផ្ញើចិត្តស្នេហា៕
កំណាព្យរក្សាសិទ្ធិ៍ Copyright rbu_spp ថ្ងៃទី៧/៦/២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
No comments:
Post a Comment