Friday, June 3, 2016
#rbu_1178_ថ្ងៃទី៣០ឧសភា២០១៦
អស្ចារ្យសង្ហា ខ្លាំងណាស់តើ
ឃើញដូចគ្រាន់បើ កាំភ្លើងច្រូង
អាយកូមឆ្លើយឆ្លង ឮឡូងៗ
គ្រប់ទិសជើងត្បូង លិចនិងកើត។
កម្លាំងប្រដាប់ អាវុធស្រោច
គ្នាដូចស្រមោច ស្លុងសស្លើត
រាស្ត្រឈរមើលអ៊ូ ដកកអើត
ខ្លះឈរបន្តើត មាត់ស្រែកឌឺ។
ខ្លះថាគេធ្វើ អីបែបហ្នឹង
ប្រើកម្លាំងម្ល៉ឹង ភ័យអ្វីឬ
បិទផ្លូវគោចរ ទាំងនៅភ្លឺ
ឬមួយក៏គឺ មិនគិតខ្មាស?
មជ្ឈដ្ឋានទូត គេនិន្ទា
ដឹងទាំងអស់គ្នា ថាធ្វើផ្ដាស
ដើរទទឹងផ្លូវ ទិសបញ្ច្រាស
ឃើញច្បាស់បិទផ្លូវ សិទ្ធិ៍សេរី៏។
តើនេះមិនជា សញ្ញារោគ
ប្រាប់ពិភពលោក ថាអ្វីៗ
នៅកម្ពុជា ដូចឮល្បី
ប្រជាធិបតេយ្យ ពាក្យបោកប្រាស?
រាំងតំណាងរាស្ត្រ ថ្វាយញត្តិផ្ទាល់
មិនឲ្យចូលគាល់ ស្ដេចឃើញច្បាស់
គេធ្វើបែបនេះ ជារឿងផ្ដាស
កម្រោលខ្លាំងណាស់ អសោចិ៍ឈ្មោះ។
រាស្ត្រស្រែកដាក់ថា បើពូកែ
កុំខ្លាំងនឹងខ្មែរ បានតែឈ្លោះ
ធ្វើបាបជាតិឯង រឿងអាប់យស
មើលជាតិរងគ្រោះ ដីព្រំដែន។
https://m.facebook.com/story.php?story_fbid=624865007660599&id=100004113159395
Subscribe to:
Post Comments (Atom)
No comments:
Post a Comment