១. ឱ ល្បែងនយោបាយ បង្កប់ល្បិច
តើគិតយ៉ាងម៉េច នាំគ្នាស្បថ
ពុំមានជំហរ អ្វីប្រាកដ
ខ្វះចិត្តអំណត់ នាំក្មេងខុស។
តើគិតយ៉ាងម៉េច នាំគ្នាស្បថ
ពុំមានជំហរ អ្វីប្រាកដ
ខ្វះចិត្តអំណត់ នាំក្មេងខុស។
២. រឿងសន្លឹកឆ្នោត កុំឆោតពេក
កុំពឹងលើមេឃ បាំងកំហុស
ត្រង់ណាមិនត្រូវ អង្គុយចុះ
ដោះស្រាយស្រួលស្រុះ កុំបំពាន។
កុំពឹងលើមេឃ បាំងកំហុស
ត្រង់ណាមិនត្រូវ អង្គុយចុះ
ដោះស្រាយស្រួលស្រុះ កុំបំពាន។
៣. បង្ការពុតល្បិច អំពើថោក
ល្បែងបោះឆ្នោតបោក កុំឲ្យមាន
វាស្រេចទៅហើយ កាន់សីលទាន
សម្បថច្រើនធាន គ្មានប្រយោជន៍។
ល្បែងបោះឆ្នោតបោក កុំឲ្យមាន
វាស្រេចទៅហើយ កាន់សីលទាន
សម្បថច្រើនធាន គ្មានប្រយោជន៍។
៤. បញ្ហាសង្ស័យ ជម្រះអស់
គ្រប់ភាគីស្មោះ ចៀសអសោចិ៍
ប្រកាន់សុចរិត នោះយ៉ាងហោច
គំនុំលែងស្រោច ជះដាក់គ្នា។
គ្រប់ភាគីស្មោះ ចៀសអសោចិ៍
ប្រកាន់សុចរិត នោះយ៉ាងហោច
គំនុំលែងស្រោច ជះដាក់គ្នា។
៥. ពុំមែនសម្បថ និងសម្អប់
ដែលអាចបញ្ចប់ ពៀរវេរា
ជម្លោះបាក់បែក កម្ពុជា
តែស្របចិត្តគ្នា វៀរអន្តរាយ។
ដែលអាចបញ្ចប់ ពៀរវេរា
ជម្លោះបាក់បែក កម្ពុជា
តែស្របចិត្តគ្នា វៀរអន្តរាយ។
៦. គ.ជ.ប.ត្រូវ អព្យាក្រឹត
កុំឲ្យនៅស្ថិត ក្រោមនយោបាយ
គំនិតពួកបក្ស ដាក់ឲ្យឆ្ងាយ
ជម្លោះអន្តរាយ ដោះស្រាយចប់។
កុំឲ្យនៅស្ថិត ក្រោមនយោបាយ
គំនិតពួកបក្ស ដាក់ឲ្យឆ្ងាយ
ជម្លោះអន្តរាយ ដោះស្រាយចប់។
៧. នាំក្មេងស្បថហ្នឹង គេសង្កា
បង្កើតបញ្ហា ខ្វល់គ្រប់សព្វ
ព្រួយខ្លាចចាញ់ឆ្នោត ដួលសន្លប់
ទោះរាប់លើសដប់ ស្ដូកពុំក្រោក។
បង្កើតបញ្ហា ខ្វល់គ្រប់សព្វ
ព្រួយខ្លាចចាញ់ឆ្នោត ដួលសន្លប់
ទោះរាប់លើសដប់ ស្ដូកពុំក្រោក។
រក្សាសិទ្ធិ copyright rbu_spp 2:22 pm Monday June 22, 2015 Sao Puthpong Sao
No comments:
Post a Comment