Wednesday, June 29, 2016

#‎rbu_815_Qui_Est_François‬?

"Qui est François?"
1. Une même, oh seule et même question,
M'était posée -- pourqui donc?
'Qui est François, cet homme François?"
Je la comprenais pas -- Pourquoi.
Depuis les premiers p'tits moments,
De mon total recouvrement.
2. Certains médics au Centre SC,
Par cette question, me stupéfiaient,
En me faisant penser à vous,
Dont le nom reste toujours si doux,
Retentissant dans mon propre coeur,
Comm' une lumière de mon bonheur.
3. Craignant qu'on n' était pas content,
Je ne connaissais pas comment,
Rêpondre à eux, seulement "Mais,"
"Ce nom dans la 'jaune note', il est?"
"Celui d'un chirurgien français,"
"En charge de mon cas -- assigné."
4. "Aux 3 et 5 Décembre derniers,
"Quand il essayait de m' aider,
"Et en plus, je comprends pas."
Et je disait à eux comme ça.
Mais pas eux seuls me demandant,
Cette question de temps en temps.
5. Mes amis -- et aussi ma mie,
Me disaient, "Ce bonhomme est qui?"
Ouais, un jour au p'tit matin même,
Elle me disait, "T'as de problèmes?"
"T'as appelé le nom, 'François'
"Et répété encore 'François',
"Durant ton hallucination,
"Qui est 'François'?" cet' même question.
6. Ma femme me rappelait ainsi,
Moi, je comprends rien par ceci,
Qu' à ma vie de le retenir,
Comm' Angel de mon avenir,
François, comment vous l' expliquez,
-- Vous, Angel à moi d' être rené?
7. Je me demande, "Qu' est-ce que j' ai dit?"
"Votr' nom durant la chirurgie?"
Ou bien, est-ce qu' il parait êtr',
Que je dise "autres choses," peut-être?
Pendant ces dites opérations,
"'François', et toujours 'François' donc?"
Par Puthpong Sao,
Phnom Penh, Cambodge
Copyright rbu_spp
À 6:48 pm, Samedi le 27 Juin, 2015

Monday, June 27, 2016

#rbu_1196_នឹករូងចំបើង


នឹកអនុស្សារណ៍ កាលពីក្មេង
ធ្វើមែនដូចលេង ផ្ទះចំបើង
ខ្ចីចំណីគោ មករៀបឡើង
ចេញផ្ទះចំបើង រូងបាំងកាយ ។

រដូវរងា ធ្លាក់ខ្យល់ទឹង
ពីជើងមកវឹង ខែផ្កាស្វាយ
ផ្កាគចាស់ផ្ដាំ ពុំទៅឆ្ងាយ
ក្ដាមកង្កែបកាយ រូងចូលក្រាំង ។

មនុស្សគ្រាញទឹក មិនចង់ងូត
ខំណាស់ស្រោចរូត ត្រជាក់ខ្លាំង
ខ្លះធ្វើជាភ្នក់ បំពក់អាំង
គ្រលំភួយបាំង ជុំភ្នក់ភ្លើង ។

ខ្លះដុតដំឡូង ជ្វា មី ត្រាវ
ខ្វារកៀរកៀសកាវ ចេញពីភ្លើង
ផ្លុំផេះផែតៗ ទាំងគេយើង
ស្លៀកពាកផុតជើង បាំងអាត្មា។

ខ្លះយកចំបើង បាំងគ្របលើ
រទេះគោធ្វើ រូងគេហា /កេហា/
បានកម្ដៅខ្លួន លេងផងណា
រដូវគផ្កា ចាញ់រងា ។

ចូលបាំងពួនក្នុង រូងចំបើង
នឹករឿងនេះឡើង គ្រប់ៗគ្នា
ចង់វិលទៅក្មេង ទាញវេលា
ឲ្យបានដូចនា គ្រានៅក្មេង ។

© copyright rbu_spp 27 June 2016 រូបថត ឡុង ចន្ទ្រា ហ្វេសប៊ុក

Sunday, June 26, 2016

#‎rbu_1195_ដាំពីដៃ‬


ដាំពីដៃ មួយថ្ងៃផ្លែ មិនស្រោចទឹក
ចេះរកនឹក ប្រើវិជ្ជា ដាំក្នុងដៃ
សោះនឹងខាត ដីដាក់ដាំ មិនអស់ថ្លៃ
បានស្នាដៃ ល្បីរន្ទឺ ឮពេញលោក។
លោកគ្រូប៉ិន បង្រៀនខាង រូបវិទ្យា
ឃើញគ្រប់គ្នា ចេះវិជ្ជា ស្ដែងលើគោក
ដាំមែកព្រីង មិនបាច់ជប្ប ផ្លែគគោក
រាប់ជាជោគ ដុះក្នុងដៃ ផ្លែបេះភ្លាម។
ក្បួនដាំព្រីង ធំទាំងព្រឹក តាមនឹកចង់
បេះត្រង់ៗ តាមចំណង់ ទាំងព្រហាម
ទុំហូបស្រាប់ មិនបាច់យ៉ាប់ ទើសទីមទាម
ដាំបានភ្លាម មែកផ្លែស្រាប់ កាប់មកដាំ ។
ហ៎ះៗៗ

Saturday, June 25, 2016

#rbu_1194_វាសនាទាំងពីរ

ជួនកាលអ្វីដែលគេរង់ចាំទាំងមិនចង់នោះគឺវាសនា៖ វាសនាទាំងពីរ

អ្នកខ្លះបាន ជោគជ័យ ដោយ"វាសនា(១)"
ខ្លះទៀតណា ដោយសារ ការប្រឹងប្រែង
តើត្រូវជឿ វាសនា ដោយឯងៗ
មិនប្រឹងប្រែង ធ្វើការ ឬយ៉ាងណា?

ជោគជ័យផ្ទាល់ មានផ្លូវ ត្រូវដើរពីរ
មួយ "នាទី(៣) កំណត់ "ប្រតិបត្តិ(៤)"ការ
ឯមួយទៀត ខំប្រឹង ធ្វើឳស្សាហ៍
ព្រោះ"វាសនា(២)" ប្រែថា ការកសាង ៕

(១) វាសនា ក្នុងទស្សនៈជាផលបុណ្យព្រេង
(២) វាសនា ក្នុងអត្ថន័យពិត គឺ កាារកសាង
(៣) តួនាទី
(៤) ប្រតិបត្ត (កិ) ធ្វើ អនុវត្ត

#rbu_1193_រលកផ្លាស់ប្ដូរ

រាត្រីសួស្ដី ម៉ោង១ប្លាយហើយ !

Chan Rada
គិតច្រើន លក់មិនដាច់ បង ?

Puthpong Sao
ខ្ញុំឯណេះ លក់ដាច់ៗ ដំ ណេកមិនស្កប់
យល់តែសប្ដិ មិនចេះចប់ ឃើញ តែរឿងខ្មែរ
ចិត្តថប់ៗ ខំបន្លប់ កុំ ធ្វើពូកែ
ទោះរឿងខ្មែរ ជារឿងគេ ពួក មេដឹកនាំ។

ខំហាមចិត្ត គិតរឿងឥត ជា កិច្ចការឯង
ទៅខ្វល់ក្រែង ចិត្តចំបែង រែង ពិបាកទ្រាំ
ចេះតែគិត រកការពិត ខំ បន្ទុំផ្ស៊ាំ
ចាំទម្រាំ មេដឹកនាំ ចេះ យល់ឃើញត្រូវ។

ចាំយូរពេក ធ្មេចតែភ្នែក តែ ដេកមិនលក់
នៅងុយងក់ ងោកសិបឆ្នាំ ចាំ មើលតែផ្លូវ
គិតលែងចាំ ដូចរាស្ត្រផ្ដាំ ប្ដូរ ពីឥឡូវ
ដើរផ្លូវត្រូវ នាំជាតិទៅ ស្គាល់ វិបុលភាព។

Jareun Pokeo
Good night, Brother!

Leng Chanrasmey
ថែសុខភាព សុបិនល្អ បង

Friday, June 24, 2016

#rbu_1192_វង្វេង

វង្វេងផ្លូវឆ្ងាយ នឿយកាយចិត្ត
វង្វេងផ្លូវជិត ចិត្តមិនស្ងប់
វង្វេងផ្លូវកាត់ ដើរត្រឡប់
វង្វេងមិនចប់ ចិត្តស្រឡាញ់ ។

វង្ចេងផ្លូវខុស ប្រើច្បាប់ព្រៃ
វង្វេងបំភ្លៃ ច្បាប់លើអញ
វង្វេងឫកអួត មិនចេះចាញ់
វង្វេងអាងបាញ់ គង់ចាញ់់រាស្ត្រ។

វង្វេងផ្លូវកាម គំនិតខ្លី
វង្វេងល្មោភស្រី កូនរទាស
វង្វេងភ្លេចជាតិ គង់់វិនាស
វង្វេងភ្លេចរាស្ត្រ គង់អន្ដរ /អន់ដ/ ។

#‎rbu_810_កេរវត្តខ្មែរកម្ពុជាក្រោម‬

១. ជាបឋម ខ្ញុំសូម បង្គុំថ្វាយ
ពីចម្ងាយ លើកហត្ថ អង្គុលី
ទូលប្រណម្យ សំពះ ព្រះភូមី
មាតុទី រឭក នឹកអាឡោះ។

២. នេះកេរខ្មែរ មិនប្រែ ឈាមបេះដូង
សូមសំបូង សង្រូង គ្រប់ទាំងអស់
អង្គស័ក្តិ៍សិទ្ធិ៍ ប្រសិទ្ធិ៍ ជួយព្រំប្រោះ
សូមចិត្តស្មោះ រំដោះ ផុតកម្មទុក្ខ។

៣. វត្តព្រះពុទ្ធ មុតមោះ ក្នុងឈ្មោះខ្មែរ
រក្សាថែ កេរខ្មែរ តទៅមុខ
កម្ពុជា ក្រោមនា ទួតតាពុក
បានផ្ដាំទុក ទៅមុខ នៅជាខ្មែរ។

៤. វត្តបុរាណ នេះបាន ប្រតិស្ឋតាង
ទុកសម្អាង គ្រប់យ៉ាង ពុំកែប្រែ
ទីនេះហើយ កូនអើយ ដីកេរខ្មែរ
ភូមិជាតិស្រែ ស្រុកខ្មែរ ជាងដប់លាន។

៥. កម្ពុជា ហ្នឹងជា ដីខ្មែរក្រោម
យួនព័ទ្ធឡោម ចោមជិត ជាន់បំពាន
ខ្មែរនៅតែ ងើបឡើង ចិត្តលុះហ៊ាន
ប្រឆាំងចោរ ឈ្លានពាន យកស្វយ័ត។

រក្សាសិទ្ធិ copyright 2015, Sao Puthpong

#rbu_My_Boat_of_Life



It's not a life-boat, but a boat of life,
All existence is kept by work through strife.
Look there, it's life navigating on boat.
On the surface of a river it's afloat.

What does life mean as it's been known and seen?
Like the boat afloat on water so green,
Mirroring beauty of nature around,
Answering the sky's question from the ground.

Oh the boat's running through the bumping waves,
Taking the surface as the way it paves,
To where I myself haven't known for sure,
And just with wishes for the good so pure.

Oh life, my life where you're leading me to,
Or 'tis me who have been pushing you through,
The walks of life whether it's hard or not,
Or is LIFE to be a well-written plot?

Oh! My boat of life, I can't desert you,
Even though umpteen times I do fall through,
No matter sometimes I feel so tiresome,
Yeah, your lesson's "not tedious of boredom."

© rbu_spp June 24, 2014 Puthpong Sao

Thursday, June 23, 2016

‪#‎rbu_1191_ប្រាថ្នាលេងៗ‬




ប្រាថ្នាលេងៗ ទឹកឈ្វេងថ្លាឆ្វង់
មើលភ័ក្ត្រកំប្លង់ ឆ្លុះក្នុងគង្គា
ក្រឡេកមើលមេឃ ឃើញវង់ចន្ទ្រា
ចិត្តសុខរមនា លើទូកជលស័យ។
មើលផ្ទៃគង្គា ល្វឹងល្វើយដូចមេឃ
ពពកផ្លាតផ្លេក សដូចពេជ្រច្នៃ
ឆ្លុះដួងនេត្រា ម្ចាស់ទូកនិស្ស័យ
ចិន្ដាស្រមៃ ក្នុងភពសុបិន ។
មើលហ្វូងរំពេ ហើររេរំពៃ
ក្នុងចិត្តមមៃ សម្រន់ឃ្លានសិន
ក្រឡេកមុខមៀង ឃើញមេឃមាសឆ្អិន
ធ្លាក់ក្នុងសុបិន ហើរដេកបិទភ្នែក ។
ចន្ទ្រាលើទូក អណ្ដែតលើទឹក
អង្គុយរំឭក នឹករឿងលើមេឃ
ពពកទៅបាត់ គ្មានឆ័ត្រក្ដៅពេក
មើលរលកផ្លេក ធ្វើភ្នែកម៉ក់ៗ ។

‪#‎rbu_1190_គីង្គក់តវ៉ា‬


គីង្គក់ស្បែកគ្រាត គេនិន្ទា
ដៀលថាខ្លួនវា ពេញដោយស្រែង
វាស្រែកតវ៉ា ថាអ្នកឯង
ដឹងហើយថាស្រែង វាយ៉ាងម៉េច?
ស្រែងវារមាស់ អេះមិនឈប់
ទាំងថ្ងៃទាំងយប់ ដេកបានតិច
ក្រមរខ្វោកអេះ ទោះមួលក្ដិច
ខ្វេះខ្វាចយ៉ាងម៉េច ទ្រាំមិនបាន។
វាថាខ្លួនវា មិនដែលអេះ
ហេតុអ្វីគេចេះ តែចោទស្មាន
បើវាគគ្រិច ម្ដេចម្នុស្សបាន
យកវាទាំងប្រាណ ស្បែកធ្វើថ្នាំ។
ត្រាំស្រាធ្វើថ្នាំ នាំគ្នាផឹក
ក្អាកក្អាយកក្អឹក ផឹកស្រាថ្នាំ
ឲ្យត្រជាក់សាច់ ម៉េចមិនចាំ
វាផ្ដាំហាមផ្ដាច់ ឈប់កាច់មួល។
ឈប់ថាគីង្គក់ លក់ថ្នាំស្រែង
ទាំងលើខ្លួនឯង ស្រែងកន្ទួល
ដើរលក់ថ្នាំស្រែង បោកស្រ្ទួលៗ
តិចវាបបួល ឲ្យស្បថស្បែ។
មិនស្បថផ្ដន្ទា ចាំចាប់ថ្នាក់
មិនទារលុយកាក់ អ្វីៗដែរ
ប្រាថ្នាតែម្យ៉ាង គឺគ្រាន់តែ
ប្ដូរកែទម្លាប់ ឈប់ដៀលវា។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ម៉ោង៩១៥ថ្ងៃទី២៣មិថ

#rbu_‎American_Sky‬, Khmer Mountain

23 June 2014 at 18:45
Ame~rican skies~ are so bright~ though cloudy,
And what~ a pity~ is to see~ Khmer mountains,
It's stark~ different~ to comment~ on mountains,

They look~ like coffins~ with corpses~ inside them.

These days~ we can say~ of defor~estation,
And like~ depletion~ of gold ores~ and the gem,
As if~ like being~ transfused by~ the venom,
And like~ the mayhem~ of the State~ and people.
O, lo~ and behold,~ the nation's~ resources !
Nature~ finishes~ its real shape~ like bubble,
That's why~ Henri Cam~ feels pity~ for people,
Who live~ like in Hell,~ apart from~ the Khmer Rouge.
Pity!~ Khmer mountains~ cannot win~ their life back,
Just cry~ and attack~ ruleless laws~ and abuse,
Or else~ all the mounts~ would be found~ of no use.
Coffins~ in stained hues~ do look like~ the deserts.
(This poem is written using the Khmer eleven-syllable foot style: 2 - 3 - 3 - 3 that reads beautifully with good rhythms and rhymes)
© rbu_spp June 23, 2014 Puthpong Sao
Photo: Books and Artwork by Chath Piersath.
COMMENTS
Puthpong Sao:
Thank Bryan HumphreyLuke YoungSopunna Sor and Jing Jing Sar for comments/likes. This poem was started yesterday when I saw American writer/artist Chath pierSath's works on Facebook. It's not been finished yet.m
John Christopher Brown:
It is wonderful Sao that you find your inspiration in so many different places. And we are lucky to see the fruits of that. 
Puthpong Sao:
Thank John Christopher Brown for your praise. I have a plan to use numerous Khmer styles -- more than 70 forms as I told the June 15 workshop -- to write English- and French-language poems. I already wrote some works. I think they sound beautifully though maybe strange to English- and French-speaking people. Some American and French connections of mine who are writers/poets on LinkedIn, Google said they were beautiful.
Luke Young:
It's a poem worthy of being read over and over. The imagery is so evocative and there is so much depth.

‪#‎Jeune_Vendeur_de_Fleurs‬


"Achetez mes fleurs, s' il vous plaît !
"Elles se sentent toutes fraiches, vous voyez !"
-- Laisse-moi le sentir un p'tit peu,
"Okay, si vous le sentiez mieux."
-- Le jasmin est aromatique !
"Ouais, son odeur est certes unique."
"Acheter, c'est comme nous aider.
"Et elles vous embellissent la beauté.
"Ses arômes vous font bons sourires.
"Et vous allez donc le sentir.
"Veuillez acheter votre bonheur.
"Pour que vos visages soient en fraîcheur."
-- Combien un collier et deux brins ?
Les donne-moi, donc, mon gamin.
"Deux milles et .. au total six milles."
-- Tu travailles en rues de la ville ?
"Oui, presque toujours, par ici."
-- Et voila le billet, mon p'tit.
"Merci, grand merci. Au revoir.
"Vos achats nous donnent grand espoir."
-- Quelle classe attends-tu aujourd'hui ?
"Moi, je quitte l' école pour la vie."
-- Pourquoi?! Depuis quand, mon enfant ?
"Oh, c'est longtemps, depuis trois ans."
-- Quelle pitié aux enfants sans éducation ... !
Le garçon vendeur de fleurs est nommé Dête.

© rbu_spp 23 Juin, 2014 Puthpong Sao

Wednesday, June 22, 2016

‪#‎rbu_809_សម្បថអត់ធាន‬

22 June 2015 at 13:35RFI
១. ឱ ល្បែងនយោបាយ បង្កប់ល្បិច
តើគិតយ៉ាងម៉េច នាំគ្នាស្បថ
ពុំមានជំហរ អ្វីប្រាកដ
ខ្វះចិត្តអំណត់ នាំក្មេងខុស។
២. រឿងសន្លឹកឆ្នោត កុំឆោតពេក
កុំពឹងលើមេឃ បាំងកំហុស
ត្រង់ណាមិនត្រូវ អង្គុយចុះ
ដោះស្រាយស្រួលស្រុះ កុំបំពាន។
៣. បង្ការពុតល្បិច អំពើថោក
ល្បែងបោះឆ្នោតបោក កុំឲ្យមាន
វាស្រេចទៅហើយ កាន់សីលទាន
សម្បថច្រើនធាន គ្មានប្រយោជន៍។
៤. បញ្ហាសង្ស័យ ជម្រះអស់
គ្រប់ភាគីស្មោះ ចៀសអសោចិ៍
ប្រកាន់សុចរិត នោះយ៉ាងហោច
គំនុំលែងស្រោច ជះដាក់គ្នា។
៥. ពុំមែនសម្បថ និងសម្អប់
ដែលអាចបញ្ចប់ ពៀរវេរា
ជម្លោះបាក់បែក កម្ពុជា
តែស្របចិត្តគ្នា វៀរអន្តរាយ។
៦. គ.ជ.ប.ត្រូវ អព្យាក្រឹត
កុំឲ្យនៅស្ថិត ក្រោមនយោបាយ
គំនិតពួកបក្ស ដាក់ឲ្យឆ្ងាយ
ជម្លោះអន្តរាយ ដោះស្រាយចប់។
៧. នាំក្មេងស្បថហ្នឹង គេសង្កា
បង្កើតបញ្ហា ខ្វល់គ្រប់សព្វ
ព្រួយខ្លាចចាញ់ឆ្នោត ដួលសន្លប់
ទោះរាប់លើសដប់ ស្ដូកពុំក្រោក។
រក្សាសិទ្ធិ copyright rbu_spp 2:22 pm Monday June 22, 2015 Sao Puthpong Sao

នៅ​ថ្ងៃ​ទី២​១​ ខែ​មិថុនា​នេះ ​ក្រុម​និសិ្សត​ក្មេង​វត្ត​ និង​ក្រុម​សម្ព័ន្ធ​សេនា​នាគ ​បាន​នាំ​គ្នា​ស្បថ​ខាង​មុខ​ព្រះ​អង្គ​ដង​កើ ​ជា​មួយ​លោ​​ក​ ម៉ៅ ​ពិសេស…
KM.RFI.FR

‪#‎rbu_808_ត្រីប្រមាខ្មែរពាយដោយយួន

22 June 2015 at 12:12
១. ត្រីប្រមាប្រាប់ ស្ដាប់ពាក្យវា


នៅកម្ពុជា ពាយពូជហើយ
យួនចូលនេសាទ មិនឈប់ឡើយ
ចាប់វាឡើងស្បើយ ពីទន្លេ។
២. ទន្លេសាបខ្មែរ តែយួនពេញ
អាជ្ញាធរវិញ មិនហ៊ានទេ
យួនចាប់ត្រីខ្មែរ បែរជាគេ
ធ្វើមិនឃើញទេ មេខ្លាចយួន។
៣. ប្រដាប់នេសាទ យួនទំនើប
ត្រីតូចប្រឹងទើប គើបលាក់ខ្លួន
មិនអាចគេចផុត ពីទីពួន
គ្រឿងនេសាទយួន ចាប់អស់ហើយ។
៤. ប្រមាធំៗ កាន់តែខ្សត់
តូចៗក៏អត់ សំបូរឡើយ
យួនចាប់បង្ហិន ខ្មែរកន្តើយ
ឱ ស្រុកខ្មែរអើយ ក្លាយយ៉ាងណា។
៥. កាលមុនតូចៗ មួយគីឡូ
ជាងមួយម៉ឺន ថ្ងូរ ស្រែកតវ៉ា
"ថ្លៃអីថ្លៃម្ល៉េះ ត្រីប្រមា!"
ឥឡូវនេះណា បីម៉ឺនប្លាយ។
៦. ឯក្រពះត្រី ប្រមាធំ
ឡើងពេញនិយម ដឹកទៅឆ្លាយ
លក់នៅស្រុកយួន យួនប្រែក្លាយ
ម្ហូបប៉ូវបានថ្លៃ ជាងមួយលាន។
៧. ឱ ពូជត្រីខ្មែរ ធ្លាប់សំបូរ
ពាសពេញហៀរហូរ ឥឡូវគ្មាន
ទាំងទន្លេសាប ជាឃ្លាំងទាន
មេគង្គធនធាន ប្រែហិនហោច។
៨. ពួកចោរលួចជាតិ លក់ធនធាន
ឲ្យយួនធ្វើមាន ខ្លួនបេះបោច
ស៊ីលិឍយួនសូក ឈ្មោះអសោចិ៍
ជួយយួនបង្ហោច ហិនជាតិខ្មែរ។
រក្សាសិទ្ធិ copyright rbu_spp 12:12 pm Monday June 22, 2015 Sao Puthpong

ពុំមានរូបត្រីប្រមា ដាក់តម្រូវនឹងកំណាព្យ

#rbu_807_ក្ដាមស្រែផ្ដាំជាតិ

១. ឈរមើលថ្ងៃរះ នៅពេលព្រឹក
ចិត្តនឹកថ្ងៃលិច នៅពេលល្ងាច
នៅស្រែក្នុងហ្បូង សត្វមមាច
ហើរព្រាតដូចព្រាច បាចអង្កាម។

២. ថ្ងៃរះខ្យល់ផាត់ ត្រជាក់កាយ
អារម្មណ៍ស្រស់ស្រាយ ឃើញសត្វក្ដាម
វារលើភ្លឺស្រែ ខ្ញុំដេញតាម
លោមសួរសត្វក្ដាម "ឯងទៅណា?"

៣. ក្ដាមមិនព្រមស្ដី ភ្នែកផ្អឹបស្នូក
ប្រឹងបែកញើសជោក ប្រះអាត្មា
លើកដង្គាបភ័យ តក្កមា
នឹកថាមរណំ ក្នុងដៃខ្ញុំ។

៤. ស្លុតស្លាំងខ្លាំងពេក វាស្រែកថា
"សូមលោកមេត្តា ករុណាកុំ
ប្រហារខ្ញុំអី អង្វរសុំ
រស់នៅសុខុម ឈប់កាត់ស្រូវ"។

៥. ខ្ញុំសើច ក្ដាមក៏ បាត់ភ័យភិត
វាថ្លែងពាក្យពិត ត្រូវអើយត្រូវ
វាថា "ដីស្រែ ក្ដាមកាត់ស្រូវ
ស្រែនៅឥឡូវ មានទៅណា?"

៦. វាថា "យួនសៀម យកដីស្រែ
នោះរាស្រ្តមុខតែ រស់ខ្លោចផ្សា
ឯកម្ពុជា លង់មរណា"
ខ្ញុំនឹកគិតថា ក្ដាមពោល "ពិត"។

៧. ខ្ញុំក៏លែងក្ដាម តាមមើលវា
ពេលវាថ្លែងលា ខ្ញុំនឹកគិត
"ក្ដាមជាសត្វសោះ មានគំនិត
ដឹងព្រំដែនរឹត រួមរឹលរេច"។

៨. នេះរឿងថ្ងៃរះ មេរៀនមួយ
ក្ដាមប្រាប់ គិតព្រួយ ដល់ថ្ងៃលិច
សូមឲ្យជាតិខ្មែរ គង់ជានិច្ច
"កូនខ្មែរកុំភ្លេច ការកេរជាតិ"។

រក្សាសិទ្ធិ copyright rbu_spp 9:45 am Monday June 22, 2015 Sao Puthpong Sao

Tuesday, June 21, 2016

#rbu_806_សម្បថរន្ទះបាញ់

សូមពិចារណាបែប ទស្សនវិជ្ជា ចិត្តសាស្ត្រ និង វិទ្យាសាស្ត្រ ទាំងអស់គ្នា លើ "សម្បថ ជា ល្បោយនយោបាយ" ក្នុងវីដេអូ ខាងក្រោមនេះ
នៅក្នុងសម្បថ មានប្រយោគថា "...បើយើងខ្ញុំមិនស្មោះត្រង់...សូមឲ្យរន្ទះបាញ់ ឲ្យឡានបុក គ្រោះថ្នាក់ចរាចរណ៍..." និងមានឃ្លា "...បើយើងខ្ញុំពិតជាស្មោះត្រង់មែន..."។
ឃ្លាថា "...បើយើងខ្ញុំមិនស្មោះត្រង់..." មានន័យតាមការវិភាគ បែបចិត្តសាស្ត្រនិងទស្សនវិជ្ជា ថា ម្យ៉ាងគឺ ពួកអ្នកស្បថមិនបានផ្ដល់តម្លៃឲ្យខ្លួនឯងខាងផ្លូវចិត្តនិងសមត្ថភាពរបស់ខ្លួន និង ម្យ៉ាងទៀត ពួកអ្នកស្បថមានក្នុងអារម្មណ៍របស់ពួកគេនូវគំនិតថា អ្នកដែលគេស្បថឲ្យ នៅមានសេចក្ដីមន្ទិលលើអ្នកស្បថ ហើយអ្នកស្បថ នៅមានអារម្មណ៍ខ្វល់ថា តើអ្នកដែលខ្លួនស្បថឲ្យនោះ ជឿទុកចិត្តខ្លួនទាំងស្រុងឬទេ។
រីឯឃ្លាថា "រន្ទះបាញ់" នេះ អ្នកនិយាយស្បថត្រូវគិតឲ្យឆ្លាតបន្តិច កុំឲ្យក្មេងតូចដេញទាន់ជាន់កែងបាន ពីព្រោះ រន្ទះបាញ់ គឺជាបាតុភូតធម្មជាតិ ដែលភាសាច្បាប់ប្រើជាសាកល គេហៅ ប្រធានសក្ដិ Force Majeure ឬ Act of God សំដៅដល់បាតុភូតធម្មជាតិដែលនៅក្រៅសមត្ថភាពគ្រប់គ្រងឬការពារបានរបស់មនុស្ស ដូចជា ទឹកជំនន់ ការផ្ទះភ្នំភ្លើង ការរញ្ជួយព្រះធរណី ... ដែរ។
ករណី រន្ទះបាញ់នេះ មនុស្សពុំមានមហិទ្ធិឫទ្ធិ៍ឬវេទមន្តណា អាចប្រើអន្ទងល្បួងបោករន្ទះឲ្យបាញ់អ្នកណាម្នាក់តាមចិត្តសម្អប់ឬគំនុំ ឬក៏ដើម្បីជម្រះកង្វល់ របស់ខ្លួននោះឡើយ។ មានវិធីតាមបម្រាប់វិទ្យាសាស្ត្រតែមួយគត់ ដែលអ្នកស្បថអាចអនុវត្តឲ្យឃើញលទ្ធផលស្ដែង ឲ្យរន្ទះបាញ់ គឺបាញ់ខ្លួនឯង។ នោះគឺ អ្នកស្បថនោះគ្រាន់តែ ចេញទៅនិយាយទូរសព្ទ ឬ មានជាប់ក្នុងខ្លួននូវលោហធាតុដែលមានផ្លេកលោហៈ ឈរនៅកណ្ដាលភ្លៀង ឬក៏ពេលមេឃក្ដៅស្អុះស្អាប់ចាប់ផ្ដើមភ្លៀង ឬមានផ្គររន្ទះ។
ចំណែកឯឃ្លា ស្បថ"ឲ្យឡានបុក ឬ គ្រោះថ្នាក់ចរាចរណ៍" អ្នកស្បថនិងអ្នកគេស្បថឲ្យ ត្រូវមានគំនិតឲ្យឆ្លាតជាងការយល់របស់ក្មេង ពីព្រោះ ហេតុការណ៍បែបឧក្រិដ្ឋកម្មសង្គមនេះ ស្ថិតនៅក្រោមការទទួលខុសត្រូវរបស់មនុស្សពាក់ព័ន្ធ ក្នុងកម្រិតណាមួយ ថ្វីបើអ្នកទទួលខុសត្រូវធំ គឺមន្ត្រីសាធារណការជារដ្ឋមន្ត្រី រហូតដល់នាយករដ្ឋមន្ត្រី ដូចឃើញឧទាហរណ៍ដែលរដ្ឋមន្ត្រីឬនាយករដ្ឋមន្ត្រី នៅប្រទេសនានាប្រកាសលាលែង គ្រាដែលមានគ្រោះថ្នាក់ចរាចរណ៍ រទេះភ្លើងបុកគ្នាធ្លាក់ចេញពីផ្លូវដែក ឬ រថយន្តបុកគ្នា ដែលបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងអាណោចអាធម ធ្វើឲ្យសង្គមទាំងមូលស្លុតរន្ធត់។
ឃ្លាជិតចុងក្រោយនៅក្នុងសម្បថ គឺ"បើយើងខ្ញុំពិតជាស្មោះត្រង់មែន" មួយនេះទៀតបង្កប់ន័យនៃគំនិត" អវិជ្ជមាន" តាមចិត្តសាស្ត្រឬទស្សនវិជ្ជា ពីព្រោះ ឈ្នាប់ (សន្ធានសព្ទ) "បើ" ក្នុងករណីនេះ បញ្ជាក់នូវលក្ខខណ្ឌ "មិនច្បាស់ឬមិនពិត ជាទូទៅ" ប្រហែលគ្នានឹង"ឧបមា" ដែរ។ អ្នកស្បថថាតាមគ្នាទាំងនេះ ខ្លួនឯងពុំយល់អត្ថន័យនិងរបៀបប្រើ "បើ" នេះទេ ហើយលើកមកថ្លែងនេះ គ្រានតែដើម្បីប្រាថ្នាឲ្យអ្នកដែលគេស្បថឲ្យនោះ បានធូរអារម្មណ៍កង្វល់ផង និង ខ្លួនឯងក៏បានលួងអារម្មណ៍ខ្លួនឯង ថាបានទៅដល់សេចក្ដីសង្ឃឹមក្នុងសភាពជាស្រមោល នោះផង។
នៅក្រោយសម្បថភ្លាមៗ ទាំងអ្នកស្បថ ទាំងអ្នកគេស្បថឲ្យ មានអារម្មណ៍ធូរស្រាលមួយរយៈខ្លី ត្រង់បានធ្វើសម្បថ។ ប៉ុន្តែ បន្ទាប់ពីនោះ ការតានតឹងអារម្មណ៍បានកើតឡើងវិញយ៉ាងគំហុក និង កើនលើសមុន ពីព្រោះ អ្វីៗពុំបានកើតឡើងតាម "អារម្មណ៍ចង់បាន" ដូច្នេះក៏កើតមានសេចក្ដីអាម៉ាស់ ដោយការប្រឈមនឹងការរិះគន់ ការពេបចំអក ពីមហាជនជាតិនិងអន្តរជាតិ ចំពោះជំនឿបុរាណចំណាស់រាប់សតវត្សរ៍ដែលគេយកមកប្រើជា "ល្បោយនយោនាយ" នៅក្នុងកណ្ដាលទសវត្សរ៍ទី២ នៃសតវត្សរ៍ទី២១ ឬយុគសម័យឥន្ថឹនែត នេះ។
១. នាំក្មេងស្បថហ្នឹង គេសង្កា
បង្កើតបញ្ហា ខ្វល់គ្រប់សព្វ
ព្រួយខ្លាចចាញ់ឆ្នោត ដួលសន្លប់
ទោះរាប់លើសដប់ ស្ដូកពុំក្រោក(?)
២. ការឈ្នះ-ចាញ់ឆ្នោត រឿងធម្មតា
ប្រទេសណាៗ គេមិនបោក
ក្នុងល្បែងតម្លា ខ្លាចរាស្ត្រក្រោក
ថ្កោលល្បិចទាបថោក បន្លំឆ្នោត។
៣. លើកលែងប្រទេស កាន់ផ្ដាច់ការ
អំណាចហិង្សា ចរិតក្រោធ
ខ្លាចរាស្ត្រដឹងរឿង ប្រឹងច្រលោត
ដឹងរាស្ត្រមិនកោត ប្រឹងបង្ក្រាប។
៤. ខ្លាចបាត់អំណាច រាស្ត្រតវ៉ា
ចូលតុលាការ ទោសសាងបាប
ពេលខ្លួនដឹកនាំ ផ្ចាញ់រាស្ត្រច្រាប
បង្ក្រាបរាស្ត្រឯង ឥតប្រណី។
៥. ឬក៏លួចជាតិ ពុករលួយ
លោភលន់ពឺតពួយ ទ្រព្យជាតិក្ដី
តាំងពីព្រៃឈើ រ៉ែក្នុងដី
ធនធានអ្វីៗ ពាយពោរពាស។
៦. មេដឹកនាំល្អ មិនប្រើល្បិច
បោះឆ្នោតយ៉ាងម៉េច ទោះបោករាស្ត្រ
ឲ្យតែខ្លួនឈ្នះ ជាតិវិនាស
ទុករាស្ត្រដូចឆ្កែ ឆ្មានោះទេ។
រក្សាសិទ្ធិ copyright rbu_spp 3:45 pm Monday June 22, 2015 Sao Puthpong Sao
<iframe src="https://www.facebook.com/plugins/post.php…" width="500" height="400" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true"></iframe>


-2:38

កូនពុកកូនម៉ែសង្រ្គោះជាតិ ខេត្តកំពង់ឆ្នាំង to THIS IS CAMBODIA/ធាតុពិតនៃកម្ពុជា
21 June 2015
ថាទៅស្បថបញ្ហាលួចសន្លឹកឆ្នោត ទីបំផុត
ទៅស្បថស្មោះត្រង់ជាមួយបក្សប្រជាជន
ទៅវិញអាចង្រៃ
LikeShow More Reactions
Comment
Comments
កែវ កិន្នរី ចេះនឹកឃើញនាំគ្នាស្បថ
Puthpong Sao សូមនាំគ្នា អានអត្ថបទខាងលើម្ដងទៀតមើល ល្បោយនយោបាយ នេះមានរសជាតិយ៉ាងណា អ្នករៀន អ្នកធ្វើការ និង អ្នកនយោបាយ។
Puthpong Sao

Write a reply...
Yang Meardey Stop made silly game
Puthpong Sao សូមនាំគ្នា អានអត្ថបទខាងលើម្ដងទៀតមើល ល្បោយនយោបាយ នេះមានរសជាតិយ៉ាងណា សម្រាប់ អ្នករៀន អ្នកធ្វើការ និង អ្នកនយោបាយ។
LikeReply123 June 2015 at 09:55Edited
Puthpong Sao

Write a reply...
Kun Sopheap តើហ៊ានស្បថរឿងបាត់ដីនៅតាមព្រំដែនដែរឬអត់?
Puthpong Sao គំនិតសំណួរនេះល្អវិសេសណាស់ គួរតែនាំគ្នាផ្សព្វផ្សាយ កាន់តែឆាប់និងកាន់តែច្រើនរឹតតែល្អ។
Kun Sopheap អរគុណលោកគ្រូ
Mora Yutk អត់ទេខ្លាចបាត់វីឡា ឡាន និងនាងអូន
Puthpong Sao សូមនាំគ្នា អានអត្ថបទខាងលើម្ដងទៀតមើល សម្បថជាល្បោយនយោបាយ នេះមានរសជាតិយ៉ាងណា សម្រាប់ អ្នករៀន អ្នកធ្វើការ និង អ្នកនយោបាយ។
LikeReply123 June 2015 at 10:20Edited
Puthpong Sao

Write a reply...
ផែន សុផល ពុទ្ធោ...!!....លះបង់បក្សពួក...អត់ឮលះបង់ដើម្បី
ផែន សុផល ដើម្បីជាតិមាតុភូមិ
Puthpong Sao ផល អានអត្ថបទខាងលើម្ដងទៀតមើល ល្បោយនយោបាយ នេះមានរសជាតិយ៉ាងណា អ្នករៀន អ្នកធ្វើការ និង អ្នកនយោបាយ។
Puthpong Sao

Write a reply...
Sophano Kan ស្បថស្មោះត្រង់នឹងបក្ស មិនមែនស្បថដើម្បីភាពស្អាតស្អំផងហ្នឹង៕
Puthpong Sao សូមនាំគ្នា អានអត្ថបទខាងលើម្ដងទៀតមើល ល្បោយនយោបាយ នេះមានរសជាតិយ៉ាងណា សម្រាប់ អ្នករៀន អ្នកធ្វើការ និង អ្នកនយោបាយ។
Sophano Kan Your poem is great and people knew it too especially the new generation.
Puthpong Sao

Write a reply...
Puthpong Sao សូមនាំគ្នា អានអត្ថបទខាងលើម្ដងទៀតមើល ល្បោយនយោបាយ នេះមានរសជាតិយ៉ាងណា សម្រាប់ អ្នករៀន អ្នកធ្វើការ និង អ្នកនយោបាយ។
Puthpong Sao

Write a reply...
Puthpong Sao If you could read my philisophically and psychologically analytical view on "political additive vegs", you would see clearly what I mean trying to abolish the centuries-old belief of pledging political allegiance through "imbecile" oath in the midst of the second decenny of this twenty-first century or the Internet Era. Try to have somebody read it for you, dear Chath.
Chath Piersath Yes, this kind of brainwashing is very dangerous. Look at North Korea. That country is dying due to that idiot fat little pig. Cambodia can't follow this sort of mindset. I hope the younger people learn how to think for themselves.
Puthpong Sao

Write a reply...
Yorn Young មិនរន្ទះទេនៅក្រុង ព្រោះមានឧបករណ៍ចាប់រន្ទះ
Puthpong Sao Lightning rod បារាំងហៅ paratonnaire នោះ មានកាំរង្វង់ស្រូបបន្សាបរន្ទះប្រវែងប្រមាណ ១៣៦ម. នៅភ្នំពេញមានដោយកន្លែង
Na Lin សូមសរសើរលោកពូដោយស្មោះដែលយកសកម្មភាពនេះមកវិភាគ។ភស្តុតាងដែលបកស្រាយនេះគឺត្រឹមត្រូវណាស់ទាក់ទងនឹងធម្មជាតិ។មនុស្សទាល់ច្រកមិនអាចធ្វើអ្វីបានក្រៅពីស្បថស្បែរទេដើម្បីកុំឲ្យនៅមានមន្ទិលទៅលើខ្លួន។
Puthpong Sao អរគុណ Na Lin
LikeReply12 mins
Puthpong Sao

Write a reply...
Puthpong Sao

Write a comment...