១. បដិសេធងាយ និយាយគិតតិច
សុខ ទូច យ៉ាងម៉េច(?) កិច្ចការផែនទី
កុំនិយាយធូរ គិតគូរសំភី
ទោះ ឌីវីឌី ក៏កុំច្រានចោល។
សុខ ទូច យ៉ាងម៉េច(?) កិច្ចការផែនទី
កុំនិយាយធូរ គិតគូរសំភី
ទោះ ឌីវីឌី ក៏កុំច្រានចោល។
២. ពិនិត្យឲ្យច្បាស់ ផ្លាស់ប្ដូរយោបល់
សព្វកុំឲ្យសល់ កុំយល់ច្បោលៗ
កុំលេងអារម្មណ៍ ចាំតែស្រែកថ្កោល
ខំៗបង់ចោល ប្រយោជន៍ជាតិធំ។
សព្វកុំឲ្យសល់ កុំយល់ច្បោលៗ
កុំលេងអារម្មណ៍ ចាំតែស្រែកថ្កោល
ខំៗបង់ចោល ប្រយោជន៍ជាតិធំ។
៣. ទោះអ្វីក៏ដោយ ឲ្យតែត្រូវពិត
ជាគោលគំនិត ដាក់ភ្ជិតមកផ្គុំ
សិក្សាឲ្យច្បាស់ កុំធ្វើលំៗ
កុំវ៉ាសមាត់ធំ ថាពុំយកទេ។
ជាគោលគំនិត ដាក់ភ្ជិតមកផ្គុំ
សិក្សាឲ្យច្បាស់ កុំធ្វើលំៗ
កុំវ៉ាសមាត់ធំ ថាពុំយកទេ។
៤. ចុះបើវាត្រូវ សូវកុំមាត់ក
កុំធ្វើឈូរឆរ យកមុខខុសគេ
ការធ្វើបែបនេះ មិនចំណេញទេ
ត្រូូវគិតរិះរេរ រកគ្រប់ផ្លូវដើរ។
កុំធ្វើឈូរឆរ យកមុខខុសគេ
ការធ្វើបែបនេះ មិនចំណេញទេ
ត្រូូវគិតរិះរេរ រកគ្រប់ផ្លូវដើរ។
៥. ផ្លូវទោលតែមួយ ព្រួយដើរតែឯង
គង់មានចំបែង ពុំគាប់ប្រសើរ
ផ្លូវពីរឬច្រើន ប្រមូូលគ្នាដើរ
គង់នៅគ្រាន់បើ ប្រសើរជាងដែរ។
គង់មានចំបែង ពុំគាប់ប្រសើរ
ផ្លូវពីរឬច្រើន ប្រមូូលគ្នាដើរ
គង់នៅគ្រាន់បើ ប្រសើរជាងដែរ។
៦. រៀនជាអ្នកចេះ តម្រិះពេញខ្លួន
កុំឲ្យខ្មាសយួន អាប់មុខជាតិខ្មែរ
កុំឲ្យយួនដៀល ថាខ្មែរពូកែ
ខាំគ្នាដូចឆ្កែ ចេះភ្លើខុសបទ។
កុំឲ្យខ្មាសយួន អាប់មុខជាតិខ្មែរ
កុំឲ្យយួនដៀល ថាខ្មែរពូកែ
ខាំគ្នាដូចឆ្កែ ចេះភ្លើខុសបទ។
៧. សម្ដីវ៉ូសវ៉ាស អាចផ្ដាសខូចការ
ពាក្យឮឡូឡា ដូចខ្វះអំណត់
អំណួតផាត់ចោល ខន្តីកុំខ្សត់
ចេះពុំប្រាកដ កុំយកជាការ។
ពាក្យឮឡូឡា ដូចខ្វះអំណត់
អំណួតផាត់ចោល ខន្តីកុំខ្សត់
ចេះពុំប្រាកដ កុំយកជាការ។
៨. សុខ ទូច ពុំយក ជារឿងនៃគាត់
តែខ្មែរកុំភ្លាត់ កុំភ្លេចសាច់ការ
បើគិតងាយៗ ចាំនិយាយផា
ជាតិអាចមរណា ដោយសារកំហុស។
តែខ្មែរកុំភ្លាត់ កុំភ្លេចសាច់ការ
បើគិតងាយៗ ចាំនិយាយផា
ជាតិអាចមរណា ដោយសារកំហុស។
៩. បណ្ឌិត្យសភា ផ្ដុំគ្នាអ្នកចេះ
កុំគិតងាយម្ល៉េះ ជុំអង្គុយចុះ
សិក្សាវិភាគ មតិចម្រុះ
យកត្រូវចោលខុស លះគំនិតស្មាន។
កុំគិតងាយម្ល៉េះ ជុំអង្គុយចុះ
សិក្សាវិភាគ មតិចម្រុះ
យកត្រូវចោលខុស លះគំនិតស្មាន។
១០. ប្រើពេលប(រិ)បូណ៌ ហូរហែវែកញែក
ជំនុំជជែក សព្វអង្ឡប៉ុន្មាន
បញ្ចេញឲ្យអស់ ស្មោះត្រង់ប្រមាណ
កុំព្រួយភ័យប្រាណ ទើបជាតិបានជ័យ។
ជំនុំជជែក សព្វអង្ឡប៉ុន្មាន
បញ្ចេញឲ្យអស់ ស្មោះត្រង់ប្រមាណ
កុំព្រួយភ័យប្រាណ ទើបជាតិបានជ័យ។
រក្សាសិទ្ធិ copyright rbu_spp 8:37 am Thursday July 23, 2015 សៅរ៍ ពុធពង្សPuthpong Sao
No comments:
Post a Comment