Saturday, July 16, 2016

‪#‎rbu_1208_កុំជាន់ក្បាលជាតិ‬

14 July at 06:33
ពូកែឈ្លោះ ព្រោះគិត រឿងឥតន័យ
តែងបំភ្លៃ បំភ័ន្ត គ្មានខ្លឹមសារ
រារាំងខ្មែរ មិនឲ្យ គិតរឿងណា
ជាសង្ខារ នៃជាតិ កម្ពុជា។
ឱ ខ្មែរអើយ ម្ដេចឡើយ មិនចេះញែក
មិនចេះវែក រឿងត្រូវ តាមវេលា
ចេញពីខុស ឲ្យឃើញ ដាច់ពីគ្នា
ម្ដេចបែរជា ច្របល់ ខុសនិងត្រូវ។
អ្នកណាចេះ ហ៊ានចេញ មុខពោលចំ
ហេតុផលសម ត្រូវគេ បាញ់តាមផ្លូូវ
ឬតាមហាង ឃាដកម្ម ចោទអាស្រូវ
ស្រុកឥឡូវ អ្នកត្រូវ គេឲ្យខុស។
ច្បាប់មានមែន ប៉ុន្តែ គេបំភ្លៃ
អត្ថន័យ ទុកចាំ ចាប់កំហុស
អ្នកហ៊ានថា រឿងជាតិ គេបង្ខុស
បង្ខូចចុះ គេផ្ដួល បាញ់ប្រហារ។
កម្ពុជា ឃើញជន អន្ធពាល
ដុតរោលរាល ដោយភ្លើង ក្ដៅហិង្សា
សាងឧក្រិដ្ឋ កម្មស្ដែង សែនឫស្យា
បាញ់អ្នកណា តាមតែ អ្នកខ្លាំងចង់។
ហ្នឹងក៏ព្រោះ រឿងធំ សង្គមមួយ
មានទុក្ខព្រួយ នៅជាប់ ខ្លួនក្រញង់
និរទណ្ ឌៈភាព ឃើញត្រង់ៗ
ចាកផ្លូវត្រូវ ផ្លូវត្រង់ ជាយុត្តិ។
អំណាចធំ ពុំមាន គុណធម៌
ដឹងតែយក៍ អំណួត សែនអស្មិ-
មានះមាំ ប្រើច្រាស ផ្លូវសន្តិ
កើតបដិ ជម្លោះ ព្រោះតែបក្ស។
ហែកហួរគ្នា យកគ្នា ជាបច្ចា
បើអ្នកណា ចេះចំ ច្បាស់ប្រចក្ស
គិតជាតិរាស្ត្រ គេចោទ អបលក្ខណ៍
ហើយកាប់ចាក់ សម្លាប់ ពុំមេត្តា។
ប្រទេសជាតិ និងរាស្ត្រ ស្រែកទាមទារ
កម្ពុជា ទៅជា កាន់សច្ចា
នីតិរដ្ឋ ចំតួ ពិតថ្លៃថ្លា
មិនអាចឲ្យ បក្សណា ជាន់ក្បាលជាតិ។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃទី១៤ កក្កដា ២០១៦ សៅរ៍ ពុធពង្សPuthpong Sao
-2:05
136,080 Views

No comments:

Post a Comment