ដុសក្អែលមួយដង ជ្រះមួយភ្លែត
ស្អែកឡើងគ្រហែត ពេបឌឺដង
បើចេះមិនដល់ ធ្វើម៉េចបង
មើលជួយប្រាប់ផង ធ្វើយ៉ាងណា?
ស្អែកឡើងគ្រហែត ពេបឌឺដង
បើចេះមិនដល់ ធ្វើម៉េចបង
មើលជួយប្រាប់ផង ធ្វើយ៉ាងណា?
គ្នាចេះប៉ុណ្ណឹង ចង់បានលុយ
ក្រុមហ៊ុនមាននុយ អាងដុល្លារ
ចេះតែសរសេរ តាមគេថា
មិនខ្វល់ខ្លឹមសារ អាក្រក់ខុស។
ក្រុមហ៊ុនមាននុយ អាងដុល្លារ
ចេះតែសរសេរ តាមគេថា
មិនខ្វល់ខ្លឹមសារ អាក្រក់ខុស។
ដុសក្អែលឲ្យជ្រះ ដុសទៀងទាត់
កុំចាំគេមាត់ ប្រាប់ឲ្យដុស
ចេះដុសខ្លួនឯង ពិនិត្យឆ្លុះ
ជម្រុះត្រង់ខុស ជម្រះក្អែល ។
កុំចាំគេមាត់ ប្រាប់ឲ្យដុស
ចេះដុសខ្លួនឯង ពិនិត្យឆ្លុះ
ជម្រុះត្រង់ខុស ជម្រះក្អែល ។
អ្នកធ្វើត្រូវធ្វើ ឲ្យបានការ
សិក្ខាសាលា ធ្វើដដែល
បីខែទៀងទាត់ ដូចដុសក្អែល
ទើបកើតដំណែល គម្រូត្រូវ ។
សិក្ខាសាលា ធ្វើដដែល
បីខែទៀងទាត់ ដូចដុសក្អែល
ទើបកើតដំណែល គម្រូត្រូវ ។
កំណាព្យរក្សាសិទ្ធិ៍ © Copyright rbu_spp ថ្ងៃសៅរ៍ទី២៣ កក្កដា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌បានបញ្ជាក់ថា “ប្រសិនបើជាអ្នកនិពន្ធ ឬតារាចម្រៀង គឺបញ្ឈរជើងផ្អាកសកម្មភាពចម្រៀងរបស់គាត់ តែបើជាផលិតកម្មវិញយើងផ្អាកសកម្មភាពទីផ្សាររបស់គាត់តែម្ដង”។
ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីក្នុងការផលិតបទចម្រៀង ក្រសួងត្រៀមបង្កើតក្រមប្រតិបត្តិសម្រាប់អនុវត្តជារួមហើយអាចឈានដល់ការដាក់ឈ្មោះក្នុងបញ្ជីខ្មៅទៀតផង ប្រសិនបើនៅតែមានអ្នកផ្គើន។ រូបថត ៖ រស្មីកម្ពុជា
No comments:
Post a Comment