ឥឡូវ កែម ឡី សម្ដីសឿង
ថ្លែងចំសាច់រឿង ជាតិធ្លាក់ចុះ
អ្នកធំគេខឹង ថាពោលខុស
សូមជួយគិតចុះ ខ្មែរអើយខ្មែរ ។
ថ្លែងចំសាច់រឿង ជាតិធ្លាក់ចុះ
អ្នកធំគេខឹង ថាពោលខុស
សូមជួយគិតចុះ ខ្មែរអើយខ្មែរ ។
រឿងគួរសង្វេគ ទឹកភ្នែកហូរ
បេះដូងទួញថ្ងូរ ចិត្តឥតល្ហែ
គេបាញ់សម្លាប់ ក៏ព្រោះតែ
លោកគិតជាតិខ្មែរ ក្រែងមរណា ។
បេះដូងទួញថ្ងូរ ចិត្តឥតល្ហែ
គេបាញ់សម្លាប់ ក៏ព្រោះតែ
លោកគិតជាតិខ្មែរ ក្រែងមរណា ។
វាមានដានហើយ រឿង ហូ សុខ
ឲ្យរាស្ត្រឈឺចុក ចាប់ឱរា
គេចាប់ខ្លួនឃុំ បាញ់ប្រហារ
ក្នុងដៃអាជ្ញា ធរប៉ូលិស។
ឲ្យរាស្ត្រឈឺចុក ចាប់ឱរា
គេចាប់ខ្លួនឃុំ បាញ់ប្រហារ
ក្នុងដៃអាជ្ញា ធរប៉ូលិស។
នៅក្នុងក្រសួង មហាផ្ទៃ
កាលល្ងាចជិតម្ភៃ ឆ្នាំមុននេះ
៧កក្កដា រាស្ត្រត្រិះរិះ
ថាក្នុងអស់នេះ ណាឃាដកៈ?
កាលល្ងាចជិតម្ភៃ ឆ្នាំមុននេះ
៧កក្កដា រាស្ត្រត្រិះរិះ
ថាក្នុងអស់នេះ ណាឃាដកៈ?
ឆ្នាំកៅប្រាំពីរ រដ្ឋប្រហារ
សាហាវអស្ចារ្យ រួចដឹកដាក់
សព ហូ សុខ ដុត ច្បាស់ប្រចក្ខ
បំបិទតចៈ តាងឧក្រិដ្ឋ។
សាហាវអស្ចារ្យ រួចដឹកដាក់
សព ហូ សុខ ដុត ច្បាស់ប្រចក្ខ
បំបិទតចៈ តាងឧក្រិដ្ឋ។
រឿងបាញ់សម្លាប់ អ្នកហ៊ានថា
និយាយចំការ ពិតអាណិត
បារម្ភរឿងខ្មែរ ព្រោះតែដ្បិត
ក្នុងចិត្តខ្លាចជាតិ សូន្យជីវី ។
និយាយចំការ ពិតអាណិត
បារម្ភរឿងខ្មែរ ព្រោះតែដ្បិត
ក្នុងចិត្តខ្លាចជាតិ សូន្យជីវី ។
នន្ទ ចន្ទ. ធូ ឆម មង្គល ដែរ
អ្នកកាសែតខ្មែរ ធន់ ប៊ុនលី,
ឯក មង្គល ផង ម្ដងមួយពីរ
គេផ្ដាច់ជីវី រឿងរដ្ឋា ។
អ្នកកាសែតខ្មែរ ធន់ ប៊ុនលី,
ឯក មង្គល ផង ម្ដងមួយពីរ
គេផ្ដាច់ជីវី រឿងរដ្ឋា ។
ជួ ជេដ្ឋាឫទ្ធិ៍, ឃឹម សម្បូរ
ដួលស្លាប់ហែហូរ ចាន់ តារា
ហ៊ានចេញទិទៀន រឿងទាំងណា
បំផ្លាញខេមរា ស្នាដៃគេ ។
ដួលស្លាប់ហែហូរ ចាន់ តារា
ហ៊ានចេញទិទៀន រឿងទាំងណា
បំផ្លាញខេមរា ស្នាដៃគេ ។
មិនដែលចាប់បាន ឃាដកៈ
ដូចសារបំបាក់ ពុំខុសទេ
បំភ័យរាស្ត្រខ្មែរ ព្រោះតែមេ
ណាមួយព្រោះគេ ខ្លាចអ្វីម្យ៉ាង ។
ដូចសារបំបាក់ ពុំខុសទេ
បំភ័យរាស្ត្រខ្មែរ ព្រោះតែមេ
ណាមួយព្រោះគេ ខ្លាចអ្វីម្យ៉ាង ។
កុំព្រួយ កុំខ្វល់ ទាំងកុំខ្លាច
ជួយជាតិតាមអាច ខំកសាង
តស៊ូយូរឆាប់ តាមសំណាង
ព្រោះជ័យគ្រប់យ៉ាង កើតពីធ្វើ ។
ជួយជាតិតាមអាច ខំកសាង
តស៊ូយូរឆាប់ តាមសំណាង
ព្រោះជ័យគ្រប់យ៉ាង កើតពីធ្វើ ។
កំណត់ ៖ អំពីករណី លោក ហូ សុខ និង អ្នកកាសែតរងគ្រោះនានា ខ្ញុំសរសេរយោងតាមរបាយការណ៍ផ្លូវការនៃការិយាល័យឧត្តមស្នងការ អ.ស.ប. ប្រចាំនៅកម្ពុជា (ដូចជាឯកសារចុះថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៩៨ សម័យលោកតំណាង Thomas Hammerberg)
© Copyright rbu_spp ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao
...
No comments:
Post a Comment