Khmer English French Poems and Others KEF PO
Saturday, July 16, 2016
#rbu_1212_ជាប់និស្ស័យ
ទាល់តែជួបស្គាល់ទើបយល់ជាក់
នោះពិតលែងភ្ញាក់រាក់ទាក់រាប់
ឃើញដឹងស្គាល់ចិត្តដ្បិតជាភ័ព្វ
គង់គិតថាគាប់ជាប់និស្ស័យ។
និស្ស័យជ្រែកដែន ឆ្លងផែនភព
ទោះងងឹតឈ្លប់ យប់ឬថ្ងៃ
កម្មអន្ទោលតាម នាំនិស្ស័យ
រឭកដល់ថ្ងៃ ស្រមៃនឹក ។
ជ្រោះភ្ជាប់និស្ស័យ រៃដងអូរ
ច្រៀងឆ្លងទឹកហូរ ស្នូរគគ្រឹក
ជំនោររងំ តាមព្រៃព្រឹក្ស
ហួចលាន់់ឲ្យនឹក ពុំចង់ឃ្លាត ។
សៅរ៍ ពុធពង្ស
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment