១. កកូរបន្លប់ ២. កកាយចច្រប់ ៣. ក្រឡាឃើញចប់
៤. ក្រឡុកជ្រាវកប់ ៥. ក្រឡៃមួយចប់ ៦. កកោករឿងសព្វ
៤. ក្រឡុកជ្រាវកប់ ៥. ក្រឡៃមួយចប់ ៦. កកោករឿងសព្វ
ក្រឡេកមួយចប់ ឃើញមិនគ្រប់ដប់ ជាងមួយដំប
ទោះច្រើនរាប់សិប ជែងគ្នាឈូឆរ ឃោសនាឮល្អ
ក្រតែរួមជាតិ។
ទោះច្រើនរាប់សិប ជែងគ្នាឈូឆរ ឃោសនាឮល្អ
ក្រតែរួមជាតិ។
ចង់បានផ្លាស់ប្ដូរ ដើរស្រែកជយោ ប្រមូលផៅញាតិ
ភ្លេចគិតសាមគ្គី កម្លាំងជាធាតុ ធំទើបនាំជាតិ
ឲ្យឃ្លាតផុតគ្រោះ។
ភ្លេចគិតសាមគ្គី កម្លាំងជាធាតុ ធំទើបនាំជាតិ
ឲ្យឃ្លាតផុតគ្រោះ។
សម្ដីឲ្យក្លា មិនបាត់ត្រង់ណា សំបូររឿងឈ្លោះ
ជេរគ្នាកប់មាត់ ប្រើពាក្យទ្រគោះ បង្អាប់កេរ្តិ៍ឈ្មោះ
អាប់យសព្រោះជេរ។
ជេរគ្នាកប់មាត់ ប្រើពាក្យទ្រគោះ បង្អាប់កេរ្តិ៍ឈ្មោះ
អាប់យសព្រោះជេរ។
មួយទៀតកកាយ ជេរដល់គុណម្ដាយ វែងឆ្ងាយអស់កេរ្តិ៍
អស់ខ្មាសដៀលដល់ មិនសល់អ្វីទេ អួតខ្លាំងលើសគេ
កែនគរបាន។
អស់ខ្មាសដៀលដល់ មិនសល់អ្វីទេ អួតខ្លាំងលើសគេ
កែនគរបាន។
មួយទៀតដឹងការណ៍ មើលឃើញក្រឡា នៅមិនប៉ុន្មាន
បបិះនឹងចប់ កប់បាត់ទាំងប្រាណ ព្រោះតែរឿងស្មាន
បិនបានប្រាប់រាស្ត្រ។
បបិះនឹងចប់ កប់បាត់ទាំងប្រាណ ព្រោះតែរឿងស្មាន
បិនបានប្រាប់រាស្ត្រ។
មួយខាងក្រឡុក ដើរជ្រាវគ្រប់ស្រុក ទ្រព្យជាតិវិនាស
រាស្ត្ររស់ទឹកភ្នែក ព្រាត់ប្រាសនិរាស រទីសរទាស
ទៅរស់ស្រុកគេ។
រាស្ត្ររស់ទឹកភ្នែក ព្រាត់ប្រាសនិរាស រទីសរទាស
ទៅរស់ស្រុកគេ។
មួយដើរក្រឡៃ លាបប៉ាតទាំងថ្ងៃ ទោះមិនឮជេរ
ក៏គង់ច្របល់ រឿងសល់ពីគេ ពុំមានសុខទេ
អែបគេរកបុណ្យ។
ក៏គង់ច្របល់ រឿងសល់ពីគេ ពុំមានសុខទេ
អែបគេរកបុណ្យ។
មួយដើរកកោក គេដៀលថាបោក ទោះគ្នាជាប់កុន
គេប្ដឹងដាក់គុក ដូចធ្លាក់យ៉ាកចុន គិតតែសាងបុណ្យ
ជួយជាតិផុតគ្រោះ។
គេប្ដឹងដាក់គុក ដូចធ្លាក់យ៉ាកចុន គិតតែសាងបុណ្យ
ជួយជាតិផុតគ្រោះ។
គ្រប់បក្សស្នេហ៍ជាតិ ចង់ជួយឲ្យឃ្លាត ចាកផុតជម្លោះ
សង្គ្រោះឲ្យបាន តែមិនឈប់ឈ្លោះ តើឲ្យជាតិរស់
រួចគ្រោះបែបណា?
សង្គ្រោះឲ្យបាន តែមិនឈប់ឈ្លោះ តើឲ្យជាតិរស់
រួចគ្រោះបែបណា?
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃអាទិត្យទី៣១ កក្កដា ២០១៦ សៅរ៍ ពុធពង្សPuthpong Sao
No comments:
Post a Comment