Sunday, July 31, 2016

#‎rbu_1221_អៀនចង់បានប្ដី‬

កែវ កិន្នរី៖ លាក់ចឹងហើយខ្លាចគេឃើញ
Puthpong Sao 
លាក់មិនជិតទេ ណាស្រស់ស្រី
ប្រឹងលាក់ធ្វើអ្វី គេគង់ដឹង
លាក់មុខនៅគូទ ឃើញច្បាស់ហ្នឹង
បើលាក់អ៊ីចឹង លាក់ធើអី?
កែវ កិន្នរី៖ ណា.... អៀនណាស់
Puthpong Sao
ធ្វើអៀនមុខគេច ម្ដេចថាអៀន
ឫកដូចអៀនប្រៀន អៀនរឿងអី
ថាអៀនតែមាត់ ឯចិត្តស្រី
លួចអរបេតី រឿងអីហ្នឹង?
កែវ កិន្នរី៖ រឿងមានប្រុសស្អាតលួចមើល ហាស ហាស
Puthpong Sao
បានប្រុសលួចមើល បេះដូងដើរ
ដីវាលរាបស្មើ ធ្វើមិនដឹង
រលាក់ទាំងប្រាណ ខ្លួនរឹងប្រឹង
អរអីយ៉ាងហ្នឹង គិតយ៉ាងណា។
ប្រុសស្អាតតាមមើល ឲ្យមើលទៅ
មានអ្វីឲ្យនៅ គិតសង្កា
គ្រាន់គេជួយផ្សាយ ល្បីផងថា
នៅមានកញ្ញា ពួនលាក់មុខ។
កែវ កិន្នរី៖ អៀន
Puthpong Sao
អៀនអីលួចអរ តែម្នាក់ឯង
មើលទៅដូចក្រែង ខុសទំនុក
ទំនងធ្វើអៀន តែនឹងមុខ
ក្រោយខ្នងតឿនពុក ម៉ែទារប្ដី។
កែវ កិន្នរី៖ ចប់
Puthpong Sao
ចប់ប្រសប់ចែង តែងកាព្យឃ្លា
ឃ្លោងឃ្លាតជិតគ្នា ជាមេត្រី
បើទោះជាខឹង ស្អប់ប្រុសអី
កែវកុំស្អប់ប្ដី ជាឪកូន។
រូបថត៖ Chan Rada facebook

No comments:

Post a Comment