Friday, July 22, 2016

#rbu_1216_សំឡេងលះ

សំឡេងលះ ច្បាស់ល្អ កម្រមាន
នេះជាទាន មានពី ធម្មជាតិ
ខ្យល់ដង្ហើម ដេញជាប់ ព្រាចស័ព្ទព្រាត
មូលមិនគ្រាត រលាក់ លាន់ក្រអួន។
មើលទៅមុខ សមស៊ី កាយវិការ
មូលវាចា ចាប់ចង ដេញទាំងចួន
ពាក្យពីរោះ ណែងណង សងផ្ទួនៗ
ផ្ទាប់នឹងសួន សូរភ្លេង សែនកម្រ។
នេះពន្លក ប៉ិចពក ដុះឡើងដាល
ចំដំណាល ពេលត្រូវ ឱកាសល្អ
ចម្រៀងខ្មែរ កំពុង ប្រឹងត្រដរ
ច្រើនតំណ រើមក ជាខ្មែរវិញ។

No comments:

Post a Comment