Sunday, July 3, 2016

#rbu_817_ដីជាតិខ្មែរតាមផែនទីពុម្ពយួន​

១.
ឱ តំបន់"ស" ក្រអ្វី ដីព្រំដែន
ហ៊ឺ ទ្រងអួលណែន សែនឈឺ ចុកចាប់ក្រៃ
ទេ ពុំដែលមាន ពីមុន កាលសម័យ
នែ៎ នៅមុនថ្ងៃ យួនចូល ត្រួតស្រុកខ្មែរ។

២.
ឱ យំមិនចេញ ទោម្នេញ រឿងដីជាតុិ
មើល៍ យួនចូលព្រាត គ្រប់ទី ទាំងក្រុងស្រែ
ទេ កណ្ដាលព្រៃ ក្នុងភ្នំ មានយួនដែរ
ហ៊ឺ តើស្រុកខ្មែរ ប្រែបង់ លង់បាត់ឬ?

៣.
ព្រួយ ក្រែងស្រុកខ្មែរ ប្រែបាត់ ក្នុងពោះយួន
នែ៎ មានឈ្មោះខ្លួន គ្រាន់តែ គេនៅឮ
ឯ រាស្ត្រខ្មែររស់ រស់នៅ ចុកចាប់ឈឺ
ហ្នុង តើមិនគឺ ខ្មែតជា ភាគតិចហ្អី?

៤.
ឃើញ ដីព្រំដែន យួនចូល បង្គោលខិត
ថា នោះព្រោះដ្បិត កើតមាន តំបន់ស្អី
នែ៎ "តំបន់ស" នេះគេ ប្រតិដ្ឋថ្មី
ហ្នឹង ចង្រៃអ្វី ដីខ្មែរ ប្រែបានយួន។

៥.
អើ ឃ្លាមួយហ្នឹង ខឹងណាស់ អីល្ងង់ម្ល៉េះ
ក្រែង ជាអ្នកចេះ ម្ល៉េះៗ មិនដឹងខ្លួន
ភ្លើ យកផែនទី បោះពុម្ព នៅស្រុកយួន
មក៍ វាស់ដីខ្លួន ឲ្យយួន យកទាំងស្រស់។

៦.
ដឹង ពិតជាដឹង យួនចូល មកជីកស្រះ
វា បំពានច្បាស់ ចូលសង់ មិនកោតសោះ
ធ្វើ ទីប៉ុស្តប៉ម អមអែប គឃ្លើនណាស់
នែ៎ ចុះឃើញច្បាស់ ហេតុអ្វី មិនព្រមប្ដឹង?

៧.
នេះ បើនៅតែ ថ្នមពាក្យ ទាំងថ្នមចិត្ត
នោះ ចោរឧក្រិដ្ឋ បានចិត្ត យើងខ្លាចម្ល៉ឹង
វា មុខតែចូល ឈ្លានពាន ធ្វើមិនដឹង
ឱ បើយ៉ាងហ្នឹង ស្រុកខ្មែរ ប្រែយ៉ាងណា?

https://m.facebook.com/story.php?story_fbid=981080831936110&id=129596550417880

រក្សាសិទ្ធិ copyright 5:04 pm Saturday July 4, 2015 Puthpong Sao សៅរ៍ ពុធពង្ស

No comments:

Post a Comment