Monday, July 4, 2016

#rbu_1199_ពឺតញ៉ាំញាប់មាត់


នាងញ៉ាំញាប់មាត់ មិនភ្លាត់ខុស
សូមជួយមើលចុះ បង្រុះញាប់
មិនរើសមិនទាស់ ដៃញ៉ុកជាប់
មើលទៅនាងធ្លាប់ ទាំងនៅផ្ទះ ។

ទារកតូចសោះ មិនអស់ខាត
សល់តែចានស្អាត ឆ្លាតរូតរះ
មិនទារបញ្ចុក សម្រុកឈ្នះ
ឆ្អែតអាលទៅផ្ទះ ញ៉ាំរួចហើយ ។

ពឺតញ៉ាំខំញាត់ មិនភ្លាត់ឆ្គង
ញ៉ាំសមទំនង មិនឈប់ឡើយ
ដៃឆ្វេងដៃស្ដាំ នាងតូចហ្អើយ
កាន់ចាំស្រាប់ហើយ ទារមិនភ្លេច ។

ញ៉ាំទាំងម្ហូបគោក ទាំងទឹកដោះ
មិនឲ្យចន្លោះ ទារជានិច្ច
ស្រវាចាប់យក អង្កៀមខ្ទេច
ដាក់មកមិនគេច នាងទទួល ។

<iframe src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftintuconlinevnn%2Fvideos%2F1253810197993175%2F&show_text=0&width=560" width="560" height="315" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true" allowFullScreen="true"></iframe>

© Copyright (Poem) rbu_spp ថ្ងៃទី៥ កក្កដា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao

No comments:

Post a Comment