Sunday, July 10, 2016

‪#‎rbu_1205_ឥន្ធនូចាញ់ចន្ទ្រ‬


ឥន្ធនូស្រស់ឆើត ស្អាតយ៉ាងណា
នៅចាញ់ចន្ទ្រថ្លា រះទាំងថ្ងៃ
ចន្ទ្រាផូរផង់ ចាំងចរណៃ
ភ្លឺផ្លេកភ្នែកថ្លៃ ពេជ្រសុំចាញ់។
មៀងមើលទៅភ័ក្ត្រ ទាក់គូភ្នែក
ប្រុសខ្លះគិតដេក លួចស្រឡាញ់
ខ្លះថាបើចូល កុំកំណាញ់
កុំខ្នាញ់ខឹងក្នក់ សម្លក់ជេរ។
ចាំរំអុកម៉ែ ចូលចែចូវ
សុំឪស៊ើបផ្លូវ សួរតាមគេ
ខ្លះថាក្រែងចន្ទ្រ មិនទំនេរ
ខ្លាចខកនាងជេរ ខ្មាសគេធំ។
ខ្លះគិតតែឯង ក្រែងចន្ទ្រា
មានគូជាគ្នា ក្នុងទ្រនំ
គ្រងសុខសាន្តហើយ រស់មូលជុំ
នាំចន្ទ្រខឹងគុំ ពុំគួរឡើយ។

No comments:

Post a Comment