Friday, July 22, 2016

‪#‎rbu_1215_កុំរាំងគេស្រាវទើបជ្រះ‬

18 July at 08:10YouTube
គំនិតត្រូវ តែធ្វើទៅ បានឬមិន
អាស្រ័យលើ អ្នកទាក់ទិន គិតយ៉ាងណា
ហ៊ានចេញមុខ បំភ្លឺរឿង តាមហេតុការណ៍
តើអ្នកណា ជាឃាដកៈ និងមេក្លោង?
លោកនាយក រដ្ឋមន្ត្រី ស្រដីហើយ
មិនកន្តើយ តាមរកមុខ ពួកជួកោង
ជនដៃដល់ ទោះបីជាប់ យោងរតោង
អ្នកមេក្លោង និងយកវា មកកាត់ទោស។
ឮពាក្យហ្នឹង ពោលអ៊ីចឹង ដឹងគ្រប់គ្នា
លោកមុខជា តាមវែកមុខ តាមទាក់អូស
ពួកពាក់ព័ន្ធ យកមកផ្ដន្ ទាតាមទោស
មិនឲ្យគេ ថាវ៉េសវ៉ូស ឥតបានការ ។
លោកដឹងច្បាស់ បើមិនចាប់ ជនឧក្រិដ្ឋ
មុខតែឥត គេចផុតពី ពាក្យគេថា
លោកទាក់ទិន នឹងឃាដៈ កម្មនោះណា
ទាំងលោកា តាមមើលជាប់់ ពុំប្រណី ។
បើលោតែ ធ្វើឡប់ឡែ បន្លំភ្នែក
លោកដឹងពេក លាក់រឿងហ្នឹង មិនជិតអី
មិនអាចបំ ភ័ន្តគេទាន់ មុខតែខ្ញី
ព្រោះ កែម ឡី ល្បីមុខមាត់ គ្រប់ទិសទី ។
បើនាយក រដ្ឋមន្ត្រី គាត់វៃឆ្លាត
ចង់លាងឈ្មោះ ឲ្យជ្រះស្អាត មានផ្លូវពីរ
ទីមួយពិត គិតឲ្យសព្វ កុំជាន់ឈ្លី
ច្បាប់រដ្ខនី តិចាកនី រៈទណ្ឌភាព ។
ឯទីពីរ គាត់ដឹងច្បាស់ មិនបាច់ថ្លែង
គឺជាក់ស្ដែង កិត្តិយស ឈ្មោះគេជ្រាប
លាងជ្រះឯង បើរកឃើញ ពួកថោកទាប
សូមជម្រាប ដំណើរហេតុ ដឹងគ្រប់គ្នា ។
ដើម្បីឲ្យ អ្វីងាយស្រួល ជម្រះឈ្មោះ
នោះពីព្រោះ លោកដឹងថា កុំរាំងរា
អិហ្វប៊ីអាយ (FBI) គេចូលមក ជួយការងារ
នោះមុខជា កេរ្តិ៍ឈ្មោះលោក ជ្រះស្អាតធេង ។
តែបើលោ លោកជំទាស់ មិនឲ្យគេ
ជួយស្រាវទេ លោកមុខតែ ជាប់វង្វេង
សង្ស័យបទ មានអ្វីបាំង យ៉ាងច្បាស់ទែង
ច្នេះកុំលេង ល្បែងណាៗ គេថាលាក់ ៕
កំណាព្យរក្សាសិទ្ធិ៍ © copyright rbu_spp ថ្ងៃទី១៨ កក្កដា ២០១៦ សៅរ៍ ពុធពង្សPuthpong Sao
ចេញតម្រុយខ្លះហើយពីការស្លាប់របស់ លោកពូ​ បណ្ឌិត កែមឡី - Khmer hot news today We hope you will Support and…
YOUTUBE.COM

No comments:

Post a Comment