Sunday, July 31, 2016

#‎rbu_1220_មៀងមុខមើលរាង‬

ឃ្យូតអត់ហ៊ានថា ខ្លាចតែខឹង
ឬត្រង់គូទហ្នឹង បើឲ្យថា
ផែនភពមនោ ដែនសង្កា
បានឃើញកាលណា ចិន្ដាគិត។
ចិត្តមិនដែលស្ងប់ ថាភ័ព្វអើយ
ម្ដេចស្ងៀមមិនឆ្លើយ ទោះឆ្ងាយជិត
ថាមែនឬលេង ប្រាប់ឲ្យពិត
ណាកែវវរមិត្ត វរមាសស្ងួន។
ចិត្តអើយទៅណា ម្ដេចលាក់មុខ
ឬមួយមានទុក្ខ ខំលាក់ខ្លួន
ខ្លាចនាងងាកឃើញ ទើបខំពួន
ឥឡូវនាងនួន ឲ្យបេះដូង។
បេះដូងក្រហម ទាំងមូលពេញ
មើលភ័ក្ត្រនាងវិញ ឃើញអណ្ដូង
អណ្ដែតមកអាយ ភ្នែកមើលព្រោង
ដៃចង់តែឈោង អង្អែលថ្នម។
កែវ កិន្នរី៖ រូបថតតើ
វាចាតាងចិត្ត ប្រាប់បេះដូង
ជូនស្នេហ៍ដំបូង មន្តទឹកដម
ដោយដៃដាក់ដល់ រកដៃថ្នម
អង្អែលបីបម បន្លែងថើប។
រូបថតបេះដូង តាងស្នេហា
បានឃើញកាលណា ចិន្ដាស្រើប
ស្រៀវអស់អង្គប្រាណ ព្រឺរសើប
ដូចកាយាហើប ហោះដល់សួគ៌។

No comments:

Post a Comment