Saturday, July 16, 2016

#‎rbu_1211_នាងមាត់ក្រអូប‬

Yesterday at 06:31
(កំណាព្យទី ១២១១ មកដល់ពេលនេះ)
ត្រូវណាស់ សូមលើកទឹកចិត្ត។ នេះជាគម្រូដ៏វិសេសវិសាលសម្រាប់ យុវជន ជាពិសេស យុវតីខ្មែរ ឲ្យមានសេចក្ដីក្លាហានក្នុងការបញ្ចេញមតិ ក្នុងក្របខ័ណ្ឌនៃសេចក្ដីថ្លៃថ្នូរបែបនេះ។
នាង"សក់ក្រអូប" មានប្រវត្តិ
ចេះវិជ្ជាស្ទាត់ ខាងចម្បាំង
ចេញមុខប្រយុទ្ធ វាយតតាំង
ទល់នឹងពួកខ្មាំង មនមេទ័ព។
ជាដៃគូនឹង បាយង្កោ
ច្បាំងទល់ពួកចោរ វ៉ៃសន្ធាប់
ទ័ពមនប្រុសៗ លាន់មាត់ញាប់
ស្រែករន្ថាន់ជាប់ មានរឿងពីរ។
ឃ្លុំមុខជិតស្លុង បាំងដូច្នេះ
បើល្អនោះម្ល៉េះ លើសនារី
បណ្ដាច់លើលោក ស្អាតគ្មានពីរ
សក្ដិសមជាធី តាល្អឯក។
បើលោអាក្រក់ អាក្រក់ហួស
មុខមាត់ឥតយស ខ្មាសអនេក
អាក្រក់លើសគេ យ៉ាងចម្លែក
នេះពាក្យមនស្រែក នាងលាក់មុខ។
ឯនាង ណាណា ធីតាថ្មី
ចេះប្រើសម្ដី តាមទំនុក
បកស្រាយរឿងជាតិ ដែលមានទុក្ខ
នាងហ៊ានចេញមុខ ថ្លែងសាច់ការណ៍។
សក្ដិសមនឹងបាន គោរម្យងារ
ត្រូវចិត្តគ្រប់គ្នា ជូន ណាណា
"នាងមាត់ក្រអូប" ចិត្តក្លៀវក្លា
គម្រូថ្លៃថ្លា នៃជាតិខ្មែរ។
នាងថ្លែងដាស់តឿន យុវជន
កុំស្ងៀមទំរន់ គួរណាស់តែ
ស្រុះគ្នានិយាយ រឿងជាតិខ្មែរ
រួមគ្នាជួយកែ គ្រោះជាតិយើង។
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ថ្ងៃទី១៥ កក្កដា ២០១៦ សៅរ៍ ពុធពង្សPuthpong Sao, Vann Chaom Mony Pol, Sophy Mey, Moon Long, Sok Kipo,Chan Rada, Kim Saveth, កែវ កិន្នរី, Sotheavy Keo, Kun Sopheap, ម្ចាស់មីង ចំប៉ី ខេមរា, En Sarin, នារី ចូលនិវត្ត, Sothea Koam, Sothorn Korm, Jareun Pokeo, Yuri Auntie, Virak Kruy, Nary Ky,
-2:32
456,377 Views

No comments:

Post a Comment