Friday, May 27, 2016

#rbu_772_ប៉ោមភែរសេ-រី


នេះគឺជា ផ្លែសេ-រី ពិតជាក់ស្ដែង
ច្បាស់មិនក្លែង ពណ៌ក្រហម ក្រមៅភ្លឺ
ប៉ុនមេជើង រាងស្ទើរមូល ដូចដឹងឮ
ក៏ពិតគឺ ផ្លែសេ-រី ពីស្រុកគេ។

ឯផ្លែលឿង ប៉ុនផ្លែប៉ោម ស្រដៀងគ្នា
គឺផ្លែ ភែរ ពុំមែនជា សេ-រី ទេ
ឬផ្លែ ព័រ ពាក្យបារាំង ឈ្មោះពីគេ
តាមចំណេរ ផ្លែនាំចូល ពីស្រុកក្រៅ។

ហៅផ្លែ ព័រ ច្រឡំថា ជា សេ-រី
នេះមកពី សេ-រី ប៉ោម ជាញាតិផៅ
មកតាមគ្នា ទាំងវាថោក ងាយដង្ខៅ
លក់បូកម៉ៅ ហើយក៏ហៅ ច្រឡំឈ្មោះ។

ខ្មែរ៖ សេ-រី, ព័រ, ប៉ោម
បារាំង៖ cerise, poire, pomme,
អង់គ្លេស៖ cherry, pear, apple.
ផ្លែសេ-រី ជាទូទៅតូចជាងមេជើងបន្តិច។

រក្សាសិទ្ធិ rbu_spp 9 am, Wednesday May 27, 2015 Sao Puthpong


No comments:

Post a Comment