Friday, May 13, 2016

#rbu_1174_កម្រងកំណាព្យមនោសញ្ចេតនា

ក
បានគយគន់ផ្កា  កើតចិត្តប្រាថ្នា  ចង់បេះមកថ្នម
តែមិនទាន់ហ៊ាន  ខ្លាចផ្កាមិនព្រម បើពេលសមល្មម
បងសូមសួរចិត្ត។ ហិហិហិ

ស
សួរចិត្តស្និទ្ធកាយ  អញ្ជ័នឆោមឆាយ  សូមកែវអាណិត
បេះដូងកំព្រា  ប៉ងជាគូស្និទ្ធ  រួមរស់ផ្ដេកផ្ដិត
ចិត្តកាយតែមួយ។

ក
បានស្តាប់សម្តី  ឮពាក្យអ្នកថ្លៃ  ដួងចិត្តរញ្ជួយ
ភ័យផងអរផង  ចាប់ផ្តើមភ័យព្រួយ  ថាស្នេហ៍តែមួយ
ឬមួយថែមពីរ?

ស
បើថែមពីរបី  កែវកិន្នរី  សូមនួននារី
យល់ចិត្តផងគ្នា  នាងជាទេពី  រាប់រកមូលមី
កុំហួងហែងហួស។

ក
ហាហាហាហាហាហា មិនបានទេ មិនបានទេ

ស
បានឬមិនបាន  តាមតែកល្យាណ  សម្រេចចិត្តទេ
ចិត្តកែវមេត្តា  ល្បីថាលើសគេ  មុខតែគ្នាន់គ្នេរ
យល់ស្រីដូចគ្នា។

ក
ចិត្តស្រីដូចគ្នាមែន ទើបមិនព្រម!

ស
មានរឿងពិតមួយ  ចំទាវក្មេងស្រួយ  រូបស្រស់សោភា
"មកមើលប្រពន្ធ  ប្ដីខ្ញុំនាងគ្នា  កើតកូននៅនា
ពេទ្យកាល់ម៉ែតហ្នឹង"។

ចំទាវប្រិមប្រិយ  មានចិត្តប្រណី  ចិត្តល្អមិនខឹង
យកប្រពន្ធចុង  ប្ដីមកឲ្យដឹង  នៅផ្ទះមូយហ្នឹង
ជុំគ្នាជាសុខ។

ក
មិនបានទេ ខ្ញុំធ្វើមិនបាន!

ស
ចិត្តរឹងដូចដែក  ខាំទំពារហែក  មិនចែកព្រមប្រាណ
នឹងប្រុសណាព្រើល  មិនព្រមមើលប្រាណ  នេះហៅក្លាហាន  ស្រីគួរសរសើរ។

ក
ចែកអីចែកបាន ចែកប្តីចែកប្រាណ ចែកមិនបានឡើយ!

មាណព កំសត់៖
សូមគ្រហែមមួយចុះ  ហ៊ែមៗៗ

ស
គ្រហែមគ្រហឹម  ទាំងមុខញញឹម  អារម្មណ៍ស្រស់ថ្លា
ឱរាប៉ផ្អួច  កួចចិត្តលើផ្កា ឬមួយយ៉ាងណា
វាចាមកចុះ

ក
មនីកេសណីយ៍ សឿង ពូ គ្រហែមអ្វី?

ម
អន្ថន័យ  ផ្តោះផ្តង  តាមកំណាព្យ ធ្វើអោយប្រហោងពោះ

ក
ហាហាហាហា ផ្អែមពេកហ៎?

ម
ឮសូរ  "មិនចែកប្តី  មិនចែកប្រាណ  .." ស្ទើរ រកកលនឹងខ្យល់ចាប់។

ក
ហាហាហាហាហាហាហាហា ស្រីៗគឺអ៊ីចឹង!

No comments:

Post a Comment