នេះនែ៎! ជាក់ស្ដែង អូបាម៉ា
ឫកខែងអស្ចារ្យ សែនថ្លៃថ្នូរ
បាំងឆត្រឲ្យភ្ញៀវ មិនត្អូញថ្ងូរ
មិនកាន់ឫកជោរ គេបាំងឲ្យ។
ប្រមុខអាម្រិក ថ្នាក់កំពូល
មិនចាំគេទូល អែបមុខក្រោយ
ខ្លួនឯងលែងដៃ ដើរបង់បោយ
ធ្វើឫកចង់ឲ្យ គេលើកទ្រ។
នៅកម្ពុជា អ្នកធំខ្មែរ
ធ្វើឫកហួសកែ អួតឲ្យខ្ទរ
ឲ្យរាស្ត្រទិទៀន ពេញនគរ
ធ្វើធំបែរយក៍ មារយាទទាប។
ទៅណាមកណា ចេញចូលយាន
មានអ្នកស្ទុះឈាន អែបឱនទាប
លោទ្រ គូទ ខ្លួន ធ្វើសុភាព
លូកដៃកាន់ស្ទាប មាត់អេចអូច។
មើលទៅមួយភ្លែត សំបើមឫក
អួតក្អេងសន្ធឹក គ្មានអ្នកដូច
តាមពិតគិតទៅ ដូចសំពោច
ឬមើលទៅដូច ស្វាជាប់ទ្រុង។
Copyright rbu_spp 8:37 pm, Wednesday May 20, 2015, Puthpong Sao
https://m.facebook.com/story.php?story_fbid=772265522871676&id=184096565021911
No comments:
Post a Comment