ផ្ទះទូកយួនទិញ ដេញយួនទៅណា
បើមេរាជការ រអាយួនហ្នឹង
យួនជេរពេញមុខ គេធ្វើមិនដឹង
រឿងធំម្ល៉ឹងៗ ស្រុកខ្មែរយ៉ាងណា?
ផ្ទះយួនលើទឹក អនាធិបតេយ្យ
មេរដ្ឋមន្ត្រី ធ្វើខ្វាក់នេត្រា
មាត់បិទមិនពោល មិនហ៊ានវាចា
ខ្លាចយួនតវ៉ា អស់អំណាចធ្លាក់។
ប៊ិនដ្រា (១) ពោលថា នៅកម្ពុជា
ពួកយួនមានគ្នា ជាងបួនលាននាក់
ឯលោក ម៉ៃខ៍ បិនច៍ (២) បានប្រកាសជាក់
ខ្ទង់បីលាននាក់ ឬច្រើនជាងហ្នឹង។
យួនសម្លាប់ខ្មែរ ពេលណាក៏បាន
បើខ្មែរភ្លេចប្រាណ ធ្វើភ្លើមិនដឹង
យួនធ្វើ-កខ្មែរ មួយប៉ប្រិចហ្នឹង
ទោះខ្មែរភ្ញាក់ដឹង ក៏ហួសពេលដែរ។
មនុស្សខ្មែរឥឡូវ យកត្រូវជាខុស
ក្រឡេកមើលចុះ យួនពេញស្រុកខ្មែរ
មិនថាតែក្រុង ឬជនបទស្រែ
ក្នុងព្រៃពេញដែរ កាប់ឈើខ្មែរលក់។
កំហុសអ្នកណា ចូរថាមកមើល
ឬអ្នកធំព្រើល ងងើលទ្រមក់
ឲ្យយួនចូលស្រុក ជាន់ឈ្លីពង្វក់
ស្រុកខ្មែរគេលក់ ដូចកាសែតថា(?) (៣)
(១) បណ្ឌិត ប៊ិនដ្រា ជនជាតិឥណ្ឌា ជាអតីតប្រធានគណៈកម្មាធិការ ត្រួតពិនិត្យអន្តរជាតិ CIC ជាមួយសហការី ជនជាតិកាណាដាម្នាក់ និងប៉ូឡូញម្នាក់ទៀត ក្រោមអាណត្តិសន្និសីទអន្តរជាតិក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ត្រួតពិនិត្យការដកកងទ័ពបរទេស យួនយៀកមិញ ចេញពី កម្ពុជា។
(២) បណ្ឌិត ម៉ៃខ៍ បិនច៍ អតីតមន្ត្រីនៃក្រសួងការបរទេសអាមេរិក ជាអ្នកជំនាញម្នាក់នៃបញ្ហាយួននិងខ្មែរក្រោម។ លោកធ្លាប់ជាឈ្លើយ សង្គ្រាមក្នុងគុកយួន។
(៣) កាសែតអង់គ្លេស The Guardian កាលក្នុងឆ្នាំ២០០៨ បានចុះ ផ្សាយអត្ថបទស្រាវជ្រាវរបស់ខ្លួនថា ប្រទេសកម្ពុជាត្រូវគេពុះចែកច្រៀក លក់ឲ្យក្រុមហ៊ុនឈ្មួញក្នុងស្រុកនិងពីក្រៅប្រទេសអស់៤៥%ហើយ(កាលនោះ)។
@ rbu_spp 4:35 pm Tuesday May 19, 2015 Sao Puthpong។
No comments:
Post a Comment