Sunday, May 15, 2016

#rbu_1175_ចោរឡើងបណ្ឌិត

កាប់ឈើចង់ធ្វើបណ្ឌិតអសោចិ៍ឈ្មោះដែរ

ដាក់ផ្លែតែពាក្យ ពីរបីម៉ាត់
ក្រែងសញ្ញាប័ត្រ បណ្ឌិតបាន
ឃើញអ្នកកាប់ឈើ ធំប៉ុន្មាន
សញ្ញាប័ត្របាន បណ្ឌិតដែរ។

បណ្ឌិតកិត្តិយស ឈ្មោះអសោចិ៍
ព្រៃឈើហិនហោច ធនធានខ្មែរ
ដោយសារឧកញ៉ា អែបពូកែ
អ្នកធំឡប់ឡែ ការពារចោរ។

មួយផ្លែពីរផ្លែ ដូចកាប់ក្បាល
ត្រូវថ្ងាសត្រងាល ភ្នែកត្រីស្ងោរ
គេផ្អើលមើលគឹល ស្រែកឆោឡោ
រកឃើញមុខចោរ កាប់ព្រៃហើយ។

ខ្លះថាចោរធំ ម្ដេចមិនចាប់
វាជួលឲ្យកាប់ ព្រៃពាយស្បើយ
ដឹកចុះស្រុកយួន មិនឈប់ឡើយ
លោកអើយចោរធំ ឡើងបណ្ឌិត។

https://m.facebook.com/story.php?story_fbid=801746483260370&id=554752851293069

No comments:

Post a Comment