Saturday, May 21, 2016

#rbu_1058_យួនចូលកាប់ឈើ

យួនចូលកាប់ឈើ ចាំមើលអ្នកធំ
នៅស៊ុមគ្រលំ ដោះលែងយួនទៀត
ខ្លាចមេយួនខឹង កោសរូសបៀនបៀត
ដោះសាតាមស្នៀត ខ្លាចមិត្តភាពខូច។

យួនចូលកាប់ឈើ ថ្នាក់លើដោះលែង
ច្បាប់មានធ្វើផ្សេង វង្វេងអ្នកតូច
អ្នកធ្វើចាំខុស អ្នកធំនាំខូច
ច្បាប់មានធ្វើដូច នគរឥតច្បាប់។

កាប់ឈើចាប់បាន តែអ្នកតូចតាច
អ្នកមានអំណាច គេមិនហ៊ានចាប់
អាងអំណាចលុយ បុណ្យសក្ដិលើសច្បាប់
អ្នកណាហ៊ានចាប់ អស់បុណ្យជាប់គុក។

No comments:

Post a Comment