Thursday, May 19, 2016

#rbu_769_សើចក្រូចដូចសើចមនុស្ស?

សើចគេសើចខ្ញុំ មានបីយ៉ាង
សើចមួយទីអាង អារម្មណ៍ថ្លា
រីករាយក្នុងចិត្ត ផុតទុក្ខា
សើចមួយនេះណា សើចសប្បាយ។

សើចពីរនោះគឺ បង្ខំចិត្ត
បាំងទុក្ខព្រោះដ្បិត ចិត្តខ្វល់ខ្វាយ
នឹងខ្លួនមានទុក្ខ ប្រចាំកាយ
មិនអាចសប្បាយ ខំប្រឹងសើច។

សើចបីជាអ្វី និន្ទាគេ
ចំអកខ្នាញ់គ្នេរ ស្ដីបញ្ចើច
បញ្ឈឺបញ្ជោះ តាមសំណើច
បីនេះហៅសើច ន័យផ្សេងគ្នា។

ទេៗទីបួន មានមួយទៀត
សើចនោះឥតស្នៀត មិននិន្ទា
ទាំងអ្នកស្រឡាញ់ ឬស្អប់វា
គ្រប់គ្នាត្រូវការ សើច"ក្រូចសើច"។

Copyright rbu_spp 11:42 am, Wednesday May 20, 2015 Sao Puthpong

No comments:

Post a Comment