ស៊ីញេឥតឈ្មោះ ដូចសារទ្រគោះ ពី MyTV
ចំអកបន្ត ជាលើកទីពីរ គេថ្កោលគ្រប់ទី
ព្រោះរឿងសើចលេង។
ទូរទស្សន៍ដោះសា ខុស"អចេតនា" កុហកបោកក្មេង
ឲ្យគ្នារំភើប គេសើចឡកលេង នាងតូចវង្វេង
ទឹកភ្នែកជោរជន់។
នាងយំសស្រាក់ ព្រោះតែនឹកម៉ាក់ អាល័យពេកពន់
បែកដប់បីឆ្នាំ ក្រំចិត្តសែនធ្ងន់ ក្នុងចិត្តគិតគន់់់
បានជួួបម៉ាក់វិញ។
ទូរទស្សន៍ភូតបោក កម្មវិធីថោក ឲ្យនាងទោម្នេញ
យំទឹកភ្នែកហូរ លើថ្ពាល់រេញៗ ក្នុងចិត្តទន្ទេញ
សង្ឃឹមជួបម៉ាក់។
MyTV ភរ មនុស្សទាំងនគរ ល្បែងក្បត់សច្ច:
លេងសើចបោកក្មេង ឆ្លើយបង្វែងដាក់ ដោះសាប្រចក្ខ
ថា"អចេតនា"។
គេបានរៀបចំ ឈុតគិតថា"សម" ពុំពិចារណា
នាំគ្នាសើចលេង ពេលក្មេងឈឺផ្សា នេះ"អចេតនា"
ឬ MyTV?
បើ"អចេតនា" នេះមានន័យថា ម្ចាស់កម្មវិធី
ខ្វះគតិគ្រប់ និង MyTV មើលងាយពេញទី
មនុស្សទាំងប្រទេស។
rbu-spp, Tuesday 12, 2015 Puthpong Sao
No comments:
Post a Comment