Wednesday, May 4, 2016

#សមុទ្រជើងមេឃ

១. ជើងមេឃសន្លឹម ផុតកោះត្រើយ
ពពកមិនឆ្លើយ នៅខ្ពស់ឆ្ងាយ
សង្ឃស្បង់ស្លាទុំ នៅកៀកកាយ
ញញឹមភ័ក្ត្រសា្រយ ពុំខ្វល់អ្វី។

២. ប្លែកអ្វីរូបខ្ញុំ ទុក្ខកម្មក្រាស់
ចិត្តស្រីប្ដូរផ្លាស់ ពុំប្រណី
បេះដូងឈោងមេឃ ក្បត់ភក្ដី
គ្មានអ្វីនៅសល់ កម្មស្នេហ៍ខ្ញុំ។

បន្ទរ. សមុទ្រកញ្ជ្រោល កញ្ជ្រោកសាច
រលកកំណាច បំបែកម៉ុម
មេឃស្រទុំប្រែ ឱ ស្នេហ៍ខ្ញុំ
បងស្បថលាម៉ុម ទាំងចិត្តស្លុត។

៣. មើលទៅជើងមេឃ សង្វេគប្រាណ
នឹកឃើញកល្យាណ ចិត្តស្រយុត
កោះរង់សន្លឹម ដែនសមុទ្រ
ស្នេហ៍បរិសុទ្ធ ស្មោះអស់ន័យ។

ការអានមានប្រយោជន៍៖ កំណាព្យ ៣ ភាសា
កំណាព្យរក្សាសិទ្ធិ copyright rbu_spp ៥ ឧសភា ២០១៤ សៅរ៍ ពុធពង្ស Puthpong Sao

No comments:

Post a Comment