Sunday, May 15, 2016

អ្នកនយោបាយពុំគួរកប់អារម្មណ៍ខ្លួនឯងនៅក្នុងស្រមោលព្រាលនៃប្រវត្តិសាស្ត្រជាតិទេ

អ្នកនយោបាយពុំគួរកប់អារម្មណ៍ខ្លួនឯងនៅក្នុងស្រមោលព្រាលងងឹតនៃប្រវត្តិសាស្ត្រឡើយ បើពុំនោះទេ គេនឹងគ្រាន់តែជា អ្នកនយោបាយអនាម័យប្រវត្តិសាស្ត្រ ប៉ុណ្ណោះ។

បើកគណៈបក្សថ្មីធ្វើនយោបាយជាតិយ៉ាងម៉េចទៅ បើវង្វេងឬបំភន្តប្រវត្តិសាស្ត្រជាតិ តាំងពីមិនទាន់បើកម្ល៉េះ នេះ? ការនិយាយថា កម្ពុជាមានសង្គ្រាម "ពីឆ្នាំ១៩៦០មក..." គឺជាកំហុស"វង្វេង"ឬ"បំភន្ត"ប្រវត្តិសាស្ត្រជាតិ យ៉ាងងងឹតងងល់។
(សេចក្ដីអធិប្បាយខាងលើធ្វើឡើងឆ្លើយនឹងមតិខាងក្រោម)

Kem Ley៖
ឆ្នាំ១៩៦០ដល់១៩៩៣ កម្ពុជាហែកហួរដោយសង្រ្គាម
ឆ្នាំ១៩៩៣ដល់២០១៥ កម្ពុជានិងធនធានធម្មជាតិជាពិសេសព្រៃឡង់ ហែកហួរដោយថ្នាក់ដឹកនាំប្រទេស

១៥ ឧសភា២០១៥
នៅភូមិភ្ញាក់រលឹក ឃុំភ្មា  ខេត្តព្រះវិហារ
កណ្តាលព្រៃឡង់ខេត្តព្រះវិហារ។

(សេចក្ដីអធិប្បាយ comments)

Sofiman Filo៖
អ្នកគិរីវង់លត់អ្នកត្រាំកក់!

Puthpong Sao៖
Folio Sofiman, ម៉េចដឹងថាខ្ញុំជាអ្នកគិរីវង់ច្បាស់ល្អម៉្លេះ? ប្រាប់ខ្ញុំបានទេថាអ្នកណាអ្នកត្រាំកក់?

Sofiman Filo៖
កែម ឡីជាអ្នកឃុំលាយបូរ ស្រុកត្រាំកក់។

Puthpong Sao៖
លាយបូរខាងលិចក្រុងតាកែវ?  យ៉ង សាំងកុមារ ត្រាំកក់ដែរ។

Sofiman Filo៖
ម្ដាយរបស់កុមារជាអ្នកនៅឃុំពពេលឬជាងទងជាប់ស្ទឹងស្លាគូ។

Puthpong Sao៖
ស្គាល់ សេង សុខុម នៅពពេលឬទេ?

Sofiman Filo៖
No, sir. Bye.

Puthpong Sao៖
Bye បាត់ស្រមោល ចោលតែពាក្យ
ទៅប្រុយមៀងងាក គេចទៅបាត់
រកតែចរចា កុំឲ្យស្ងាត់
ដឹងអីទៅបាត់ ដូចលាក់ដាន។

ឬមានរឿងប្លែក ខ្លាចបែកការណ៍
ទើបគេចអាត្មា រលាស់ប្រាណ
ដូចលាក់រឿងអី តាមខ្ញុំស្មាន
មិនគួរខកខាន មិនបានស្គាល់។

ទុកឲ្យសង្កា មិនអស់ចិត្ត
នេះក៏ព្រោះដ្បិត ចិត្តពិភាល់
បើ Sofiman Filo ផ្ទាល់
មានចិត្តទើសទាល់ បន្លំឈ្មោះ។

មកពីរបប សង្គមខ្មែរ
មានរឿងហូរហែ ឲ្យភ័យគ្រោះ
ខ្លាចជាប់កុនខ្លួន មានជម្លោះ
នាំឲ្យបាត់យស អស់តំណែង?

បើអ្នកចេះដឹង ខ្លាចមិនថា
សំងំលាក់ការណ៍ រឿងខ្លួនឯង
តើជាតិរស់យូរ ជាអង្វែង
រាស្ត្រអស់ចំបែង អង្កាល់ទៅ?

ជា សំអាត ផ្កាយខ្មៅ៖
បន្តទៀតខ្ញុំចង់ដឹង

Puthpong Sao៖
អ្នកនយោបាយពុំគួរកប់អារម្មណ៍ខ្លួនឯងក្នុងស្រមោលព្រាលងងឹតនៃប្រវត្តិសាស្ត្រឡើយ បើពុំនោះទេ គេនឹងក្លាយជា  "អ្នកនយោបាយអនាម័យ"ដែលរវល់អំពល់តែនឹងការសម្អាត បំណែកប្រវត្តិសាស្ត្រដែលខ្លួនឯងជាអ្នកធ្វើឲ្យកើតមន្ទិលនោះ។

Sarath Soung៖
ទម្លាប់អាក្រក់មួយរបស់អ្នកនយោបាយខ្មែរ ភាគច្រើនធ្វើការតាមអារម្មណ៍ និងទស្សនៈ បុគ្គលខ្លួនឯង មិនយល់កាលៈទេសៈ និងផលប៉ះពាល់ដល់ជាតិទេ។ ពេលខ្លះខ្ញុំខឹងណាស់ រហូតរបូតមាត់ជេរម្តងៗ

Puthpong Sao៖
ជន គ្មានមេត្តា ទស្សនៈលោក ពិតជា គួរឲ្យសរសើរ។ ជាខ្មែរ បើទស្សនៈណាគ្រាន់តែលើកឡើងដើម្បីបង្អួតខ្លួន ប៉ុន្តែបង្កើតការយល់ច្រឡំឬបង្កផលវិបាកអវិជ្ជមានដល់ជាតិទេ គេគួរតែជៀសវាង។

Sarath Suong៖
ខ្ញុំមិនដឹងថា អ្នកនយោបាយមួយចំនួនពួក គេដែលគិតដល់ផលប៉ះពាល់អវិជ្ជមានដល់ជាតិឬទេ ឬក៍ពួកគេមានកំណើតលើទឹកដីនេះដើម្បីតែបំផ្លាញជាតិខ្លួនឯង?



No comments:

Post a Comment