Monday, May 16, 2016

#rbu_1177_ខ្លាចចង់ចូលជិត


កែវ កិន្នរី៖  រាល់សំបកខាងក្រៅ ខ្ញុំមិនយកភ្នែកមើលទេ... ព្រោះភ្នែកខ្ញុំអាចមើលខុស!
Puthpong Sao៖  បើខាងក្រៅខ្លាចខុស ចុះខាងក្នុងមើលដឹងឬ?
កែវ កិន្នរី៖  មិនដឹងដូចគ្នា
Puthpong Sao៖
ពេលវេលាបង្រៀនថា កុំនឹកតែខ្លាច ព្រោះ ពេលមិនអាច ថយក្រោយទេ។
កែវ កិន្នរី៖  ហេហេហេ ខ្លាចមិនឈ្នះចង់ទេ។

Puthpong Sao:
ឬខ្លាចមានស្នៀត ចូលបៀតឲ្យបាន
គ្រាន់ជាងមើលស្មាន ក្រែងខានខកការ
ពិនិត្យឲ្យជាក់ ទើបភ្ញាក់លាន់ថា
យើសវិះអសារ ព្រោះការសង្ស័យ !

សង្សារតែចិត្ត ពុំបានស្និទ្ធកាយ
បានត្រឹមខ្វល់ខ្វាយ ស្ដាយចិត្តស្រមៃ
ប្រាថ្នាកៀកកិត ដ្បិតនឹកអាល័យ
អាឡោះម្ចាស់ថ្លៃ រាល់ថ្ងៃអ្វីម្ល៉េះ។

កែវ កិន្នរី៖ yes, yes, ..

Puthpong Sao៖
Yes, yes នេះ សម ឬក៏ មិនសម
តិចលោបន្លំ ថែមថា សំ yes,
ភ្នែកស្រែកថាយ៉ាប់ ប្រាប់មាត់ធ្វើស្ប៉េះ
ថាអើបើច្នេះ សំយេះ ឲ្យចំ។

ធ្វើអ្វីឲ្យច្បាស់ ពាក្យចាស់ប្រដៅ
ឲ្យឆ្អិនកុំឆៅ ឆ្អិនក្រៅបន្លំ
ប្រើល្បិចបន្លប់ បញ្ចប់ពុំសម
ទោះបីប្រឹងខំ បន្លំបន្លែង?

កែវ កិន្នរី៖ បន្លំៗខ្លះ ហាហាហា

No comments:

Post a Comment